ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ំាង ចំនួន ៩គ្រឿង យកមកអប់រំ និងធ្វើកិច្ចសន្យា បញ្ឈប់ការបំពាក់បំពង់ស៊ីម៉ំាងខុសលក្ខណៈបច្ចេកទេស

59

 

ភ្នំពេញ ៖ ម៉ូតូ ចំនួន៩គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ំាង បំពងសម្លេង យ៉ងអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ចាប់ឃាត់យកមករក្សាទុក និងធ្វើកិច្ចសន្យា បញ្ឈប់ការបំពាក់បំពង់ស៊ីម៉ំាងខុសលក្ខណៈបច្ចេកទេស តទៅទៀត ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ម៉ូតូទាំងនេះ កម្លាំងបានឃាត់នៅសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។ ក្រោយពីហៅមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យា សមត្ថកិច្ចបានអោយត្រឡប់ទៅវិញ និងអោយធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពល្មើសខុសបច្ចេកទេស ទើបប្រគល់ត្រឡប់អោយទៅផ្ទះវិញរួមមាន ៖

១-ម៉ូតូម៉ាកនិច ព៌ណសរ ពាក់ផ្លាកលេខភ្នំពេញ ១FK ៦២៤៧ បើកបរដោយឈ្មោះជាវ ស៊ុយហុង ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរបសិស្ស ។
២-ម៉ូតូម៉ាកហុងដា WINNER X ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ១JF៩១៥២ បើកបរដោយឈ្មោះវ៉ា វីរះ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិវាលតូច អណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករ ។
៣-ម៉ូតូម៉ាក NEX2 ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ១HL៦៥៦៧ បើកបរដោយឈ្មោះឈឿន ចាន់វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ៨០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ មុខរបរសិស្ស។
៤-ម៉ូតូម៉ាក ហុងដា ZOOMer ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ១FX៦១៥៧ បើកបរដោយឈ្មោះហេង វណ្ណធីវង្ស ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរ សិស្ស ។
៥-ម៉ូតូម៉ាកហុងដា ZOOMer X ពណ៌ក្រហម ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១GX ៩២៣៧ បើកបរដោយឈ្មោះលឹម លីហេង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិខ១ សង្កាត់ច្រាំងចំរេះ១
មុខរបរ សិស្ស ។
៦-ម៉ូតូម៉ាកEXeit E R ពណ៌ប្រផេះខៀវ ពាក់ផ្លាកលេខភ្នំពេញ១H៤០៨១ បើកបរដោយឈ្មោះ អេង ម៉េងឆាយ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា មុខរបរ សិស្ស ។
៧-ម៉ូតូម៉ាក MSXព៌ណខ្មៅពាក់ផ្លាកលេខគ្មានបើកបរដោយឈ្មោះលឿង សៀង ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅ ឃុំ គុជស្រុក ស្រុកប្រាសាទសំបូ ខេត្ត កំពង់ធំ ។មុខរបរ លក់ដូរ ។
៨-ម៉ូតូម៉ាកCB១៥០ ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ១HK៤៨០៧ បើកបរដោយឈ្មោះ ជា សេងហាក់ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ ២០១ភូមិ ព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា មុខរបរលក់ដូរ ។
៩-ម៉ូតូម៉ាក M SLAS ពណ៌ក្រហម ពាក់ផ្លាកលេខតាកែវ១AC១៤២៩ បើកបរដោយឈ្មោះសុខ សុភ័ក្ត្រភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខជួល ភូមិ បឹងសាឡាង សង្កាត់ប្ញស្សីកែវ មុខរបរ អ្នកថតរូប។
ម៉ូតូទាំងនេះ បានយកមករក្សាទុកនៅប៉ុស្តិ៍ប្ញស្សីកែវ ដើម្បីអនុវត្តទៅតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង