ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ ជិន​ ប៊ុនធឿន អភិបាលខណ្ឌ​ឫស្សីកែវ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទីតាំងភូមិសាស្ត្រសាលាបឋមសិក្សាប្ញស្សីកែវ និងវិទ្យាល័យប្ញស្សីកែវ

69

 

ភ្នំពេញ ÷ នារសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះ លោក​ ជិន​ ប៊ុនធឿន​ អភិបាលនៃគណៈអភិបាលខណ្ឌ​ឫស្សីកែវ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទីតាំងភូមិសាស្ត្រសាលាបឋមសិក្សាប្ញស្សីកែវ និងវិទ្យាល័យប្ញស្សីកែវ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ដែលទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀង និងការកកស្ទះប្រព័ន្ធលូ ប្រឡាយទឹកស្អុយ ជារៀងរាល់ឆ្នាំ ដែលបង្កផលប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញយ៉ាងធ្ងន់ធ្ងរនារដូវវស្សា ។​

ជាដំណោះស្រាយជាក់ស្តែង​ រដ្ឋបាលខណ្ឌឫស្សីកែវបាននិងកំពុងដាក់លូរំដោះទឹកចំនួន២​ ប្រេីប្រាស់គម្រោងអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០២៤ដេីម្បីបញ្ជៀសការលិចលង់សាលារៀន​ និងលំនៅដ្ឋាន​ប្រជាជនក្នុងតំបន់នេះ។
លោកអភិបាលខណ្ឌ បានទទួលយកនូវសំណូមពរនានាពីសំណាក់ប្រជាពលរដ្ឋ​ ក៏ដូចជាពីគណៈគ្រប់គ្រងសាលា​ និងបានណែនាំអោយជំនាញចុះមកសិក្សាដាក់លូប្រអប់​ ១ខ្សែបន្ថែមទៀតដើម្បីធានាមិនអោយមានការលិចលង់ក្នុងមូលដ្ឋាននេះតទៅទៀតសម្រួលដល់ការស់នៅរបស់បងប្អូនប្រជាជនក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង