ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថខេត្តកំពត ចុះបង្ក្រាបជនជាតិអង់គ្លេសម្នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

50

 

កំពត៖ អនុវត្តបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៤ និង ២០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត និង អង្គភាពនគរបាលយុត្តិធម៌ សហការជាមួយមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចភូមិទ្វីខាងត្បូងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ Claridge John William lane ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិអង់គ្លេស មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

វត្ថុតាងចាប់យករួមមានគ្រឿងញៀនចំនួន០៧កញ្ចប់០១កញ្ចប់ធំ និង០៦កញ្ចប់តូច (ទម្ងន់១៨.០០ក្រាម) ថ្លឹងទាំងសំបកថង់, គ្រឿងញៀនប្រភេទម្សៅស(K) (ទម្ងន់០.៦៤ក្រាម) ថ្លឹងទាំងសំបកថង់, កញ្ឆាក្រៀមចំនួន០៦កញ្ចប់ (ទម្ងន់២២.៨១ក្រាម) ថ្លឹងទាំងសំបកថង់, ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទចំនួន០១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២, ថង់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង