ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីសុយោដីស្រវឹងស្រា​ បើកឡានឡើងសួនច្បារ បុកផ្ទាំងតាំងពិរពណ៌សមទ្ធិផលមុខស្នាក់ការខេត្ដកំពង់ស្ពឺ

31

 

កំពង់ស្ពឺ៖ បុរសម្នាក់ដែលត្រូវបានមហាជននៅទូទាំងខេត្តកំពង់ស្ពឺស្គាល់យ៉ាងច្បាស់ថា មានឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ មុខរបរជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង បានបើករថយន្ដ ម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C.1972 ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជជួនណាត បានបត់ឡើងលើសួនច្បារសាធារណៈមុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្ដាលឱ្យមនុស្សម្នាដែលកំពុងតែធ្វើដំណើរចេញចូល ហាត់ប្រាណរត់ជាន់ជាន់ជើងគ្នាដោយសារតែភ័យលោះព្រលឹងចុះក្នុងបឹងដកព្រលិតអស់ បន្ទាប់មកបុរសជាអ្នកបើកបររថយន្ដបានបើកទ្វាចេញមកដោយអាការៈស្រវឹងជោកជាំ ហើយស្រែកថាមិនអីទេទុកឲ្យខ្ញុំដោះស្រាយៗៗ មហាជននាំគ្នាឆ្ងល់ថាហេតុអីមន្រ្ដីសុយោដីរូបនេះមានពេលវេលាស្រវឹងស្រាទាំងក្បាលព្រលប់បែបនេះ គាត់មិនធ្វើការទេអីឬ? បានជាស្រវឹងតាំងពីម៉ោង ១៧:០០នាទីល្ងាចទៅហើយ សួរថាតើគាត់ហូបស្រាតាំងពីពេលណា? ? ? ?

គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលអោយខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺ ដាក់តាំងពិរពណ៌រូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពីសមទ្ធិផលនានារបស់ខេត្ដនិងប្រទេស ។

អ្នកបើកបររថយន្តបង្កក្រោយសមត្ថកិច្ចជំនាញចរាចរណ៍តេស្ដជាមួយឧបករណ៍គឺមានជាតិស្រវឹង ១.៥៥ mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូនរដ្ឋបាលខេត្ដដើម្បីដោះស្រាយលើសំណង។ សំណូមពរ សូមមេត្ដាបញ្ឈប់បើកបរក្នុងពេលស្រវឹង៕

អត្ថបទដែលជាប់ទាក់ទង