ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជិន ប៊ុនធឿន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រធានកងកម្លាំងសន្តិសុខ​ សណ្តាប់ធ្នាប់សង្កាត់ទាំង៧​របស់ខណ្ឌឫស្សីកែវ

17

 

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រធានកងកម្លាំងសន្តិសុខ​ សណ្តាប់ធ្នាប់សង្កាត់ទាំង៧​របស់ខណ្ឌឫស្សីកែវ។

លោកអភិបាល សូមថ្លែងនូវការកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌទាំងអស់ ដែលកន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋានជាការរួមចំណែកពង្រឹងការងារភូមិ​ សង្កាត់​ មានសុវត្ថិភាពធានាភាពសុខសាន្តជូនប្រជាជន។

កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងសង្កាត់ទាំងអស់ ត្រូវប្រកាន់ខ្ជាប់វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន ជាពិសេសពេលចុះបំពេញការងាររៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់តួនាទីភារកិច្ចគឺទន់ភ្លន់ តែម៉ឺងម៉ាត់​។

អត្ថបទដែលជាប់ទាក់ទង