ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការចោទប្រកាន់ជនសង្ស័យចំនួន៣នាក់ ករណីគ្រឿងញៀន ទម្ងន់ប្រមាណ១៩០គីឡូក្រាម និងសម្អាតប្រាក់

22

 

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានថា៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង០៥នាទី មន្ត្រីនគរបាលប្រឆាំងបទល្មើស គ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំងទី១ ដីឡូតិ៍ តាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ ច្រាំងចំរេទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅចំណុចទីតាំងទី២ មុខវត្តញាណរង្សី ផ្លូវលេខ៣៥៥ សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងនៅចំណុចទីតាំងទី៣ ផ្ទះលេខ១២ ផ្លូវA2 (បុរីហុងឡេងយី) ភូមិ បឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ ចំនួន០៣នាក់ រកឃើញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន មានទម្ងន់១.៩៩៦ក្រាម ប្រភេទកេតាមីន មានទម្ងន់ ១៨៣.៨២៣,២០ក្រាម ព្រមទាំងភស្តុ តាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។ ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាង សំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើ ជន សង្ស័យជនជាតិខ្មែរ ចំនួន០៣នាក់ និងបក្ខពួក ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទ សម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៧១ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង