ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី ស្តេចយាងនិវត្តន៍ មកគង់ប្រថាប់នៅព្រះរាជាណាចក្រកម្ពុជា ដោយសុវត្ថិភាព

22

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងនិវត្តន៍ មកគង់ប្រថាប់នៅព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេ បានគង់សម្រាកព្យាបាលព្រះរាជសុខភាពអស់មួយរយៈពេល នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទី​គោ​​រព​សក្ការៈដ៏ខ្ពង់ខ្ពស់ បាន​យាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងពេលគង់ប្រថាប់នៅប្រទេសចិន កាលពីរយៈពេលប្រមាណមួយខែនេះ ព្រះករុ​ណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងបានសព្វព្រះរាជហឫទ័យ យាងទៅកាន់ខេត្តនានារបស់ចិន និងព្រះបរម​រាជានុញ្ញាត ឲ្យមន្ត្រីជាន់ខ្ពស់មួយចំនួនចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។

ដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជាមាតាជាតិខ្មែរនារសៀលនេះ ក៏មានការ​អញ្ជើញថ្វាយព្រះរាជវឌ្ឍនកិច្ច និងទទួលព្រះរាជដំណើរពីប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្រ្តី, ព្រះញាតិវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងមន្ត្រីរាជការក្រសួងព្រះបរមរាជវាំងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង