ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឆក់ត្រជាក់ ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង

29

 

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង ដែលមានកងកម្លាំង សមត្ថកិច្ចចំនួន៦នាក់ បានប្រើប្រាស់បាឡាស្មាច់ចំនួន២គ្រឿង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដែលប្រើឧបករណ៍ឆក់ត្រី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ចំណុចក្បាលកោះស្វាយកាប ភូមិអន្លុងកញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនៃការបង្រ្កាបទីតាំងខាងលើ សមត្ថកិច្ចបានប្រទះឃើញបទល្មើសនេសាទឆក់ត្រី (ឆក់ត្រជាក់) បន្ទាប់មកកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់នៅនឹងកន្លែង និងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។
ចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន អាំងវែកទ័រចំនួន២គ្រឿង អាគុយ៧០អំពែ ២គ្រឿង អួនអូសទំហំ៧ម៉ែត្រគុណ៥ម៉ែត្រ ២ម៉ែត្រគុណ០.០១ម៉ែត្រ ចំនួន២វង់ ខ្សែម៉ាសប្រវែង៧ម ចំនួន២ខ្សែ បាឡាស្មាច់ទំហំ៨.១ម៉ែត្រ គុណ០.៨ម៉ែត្រគុណ០.៥ម៉ែត្រ ចំនួន១គ្រឿង និងម៉ាស៊ីនម៉ាកហីណូតា ១៨សេះ ចំនួន១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង