ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា និងអាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យទីតាំងដីព្រៃរងការកាប់រាន នៅស្រុកពេជ្រាដា

23

មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញប្រកាសព័ត៌មាន នាថ្ងៃសុក្រនេះឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញ អមដំណេីរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ ជាប្រធានប្រតិភូ អញ្ជើញចុះពិនិត្យទីតាំងកាប់រុករានទន្រ្ទានយកដីរដ្ឋ នៅភូមិសាស្ត្រស្រុកពេជ្រាដា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ថា ករណីនេះ កម្លាំងជំនាញ និងអាជ្ញាធរត្រូវចុះស្រង់និន្ន័យដីព្រៃដែលរងការបំផ្លាញឲ្យបានជាក់ស្តែង ដើម្បីងាយស្រួលកំណត់អំពីដីព្រៃដែនដែលត្រូវអភិរក្ស ឬដីព្រៃសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង