ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុននឹងក្លាយ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ

22

ឡាវ៖ សម្តចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thonglo un Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ កាលពីរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមប្រធានរដ្ឋ ក៏បានរំឭកអំពីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និង ឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជំនាន់មុន និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ដែលមាន ទំនាក់ទំនងដ៏ល្អប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងក្ដីនឹករឭក។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជម្រាបទៅប្រធានរដ្ឋឡាវអំពីលទ្ធផល នៃ កិច្ចប្រជុំ និងការចុះអនុស្សរណ:យោគយល់គ្នារវាងរណសិរ្ស ៣ប្រទេស ប្រកបដោយផ្លែផ្កា។ សម្តេចកិត្ដិសង្គហបណ្ឌិត បានបញ្ជាក់ថា ទំនាក់ទំនងល្អប្រពៃនៃថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់កម្ពុជា និងឡាវ ជំនាន់មុននឹងក្លាយ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ ដែលត្រូវតែថែរក្សា ឲ្យបានគង់វង់យូរអង្វែង។
ទន្ទឹមនោះ ឯកឧត្តមប្រធានរដ្ឋ បានសម្ដែងការពេញចិត្ត ចំពោះលទ្ធផលនៃកិច្ចពិភាក្សា ដែលនេះជាលទ្ធផល ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនិងបានជូនផ្តំាផ្ញើរការសាក សួរ សុខទុក្ខនិងជូនពរដល់ថ្នាក់ដឹកនាំកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹង ឈានចូលមកដល់ពេលដ៏ខ្លីខាងមុខនេះ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង