ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្ត រាប់បាត្រអបអរសាទរទេវតា ឆ្នាំថ្មី ដែលនឹងចូលមកដល់នៅថ្ងៃទី១៣មេសាខាងមុខនេះ

49

 

ភ្នំពេញ៖ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំរោង ឆស័កព.ស២៥៦៨ គ្រឹស្ត សករាជ ២០២៤រដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១មេសានេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម មហោធរទេវីជាបុត្រីទី៧របស់ កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់នាវេលាម៉ោង២២និង២៤នាទីថ្ងៃទី១៣មេសាឆ្នាំ២០២៤ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវនិងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ ជាតិពិសេសក្នុងឧិកាសទទួលទេវតាឆ្នាំថ្មីដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួងដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់។នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ឆ្នាំទី១ដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៏លើគ្រប់វិស័យជាពិសេសការអភិវឌ្ឍនៅរាជធានីភ្នំពេញធ្វើឪ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។ប៉ុន្តែឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរត្រូវបានរៀបចំអោយមានភាពអធិកអធមកាន់តែផុលផុសនិងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋតាមរយះការរៀបចំអោយមានសង្គ្រាន្តនៅគ្រប់ទីកន្លែងតាំងសង្គ្រាន្តវត្តភ្នំ ក៏ដូចសង្គ្រាន្តតាមខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ព្រមទាំងតាមវត្តអារាម សាលារៀន ក្រុមហ៊ុនឯកជន និងមានការជួបជុំកំសាន្តសប្បាយយ៉ាងរីករាយ។ពេលនេះក្រោមការដឹកនាំអភិវឌ្ឍន៏ដោយឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឪ្យិការអភិវឌ្ឍទីក្រុងភ្នំពេញបោះជំហានទៅមុខ ហួសពីការស្មាន។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំរយះពេល៣ថ្ងៃក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ។ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតិឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៏ជាតិ នឹងត្រូវប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុង ឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គីភ័យការ បើកបរត្រូវគោរពច្បាប់ចរាចរផ្លូវគោក បើកបរកុំពិសារគ្រឿងស្រវឹងជាដើម។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញបានគិតគូទៅលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបសាធារណះក្នុងរាជធានីភ្នំពេញរួមទាំងលើកកំពស់ការប្រុងប្រយត្ន័ពីគ្រោះអគ្គីភ័យផងដែរធ្វើយ៉ាងណាឪ្យិពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដំណើរការទៅដោយក្តីសប្បាយរីករាយនិងសុំពរជ័យពីទេវតាឆ្នាំថ្មីព្រះនាមហោធរទេវី សំរាប់ឆ្នាំថ្មីនេះ៕

        

អត្ថបទដែលជាប់ទាក់ទង