ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនតៃវ៉ាន់ បាញ់សម្លាប់ចិនតៃវ៉ាន់ ហើយយកសពញ៉ាត់ចូលវ៉ាលិសលាក់ទុកក្នុងសណ្ឋាគារ Ostro Hotel ព្រោះតែរឿងជំពាក់លុយ

38

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះត្រូវជាប្អូនជីដូនមួយរួចញាត់ក្នុងវាលិស យកសពលាក់ទុកក្នុង សណ្ឋាគារ Ostro Hotel រួចទូរស័ព្ទទៅប្រាប់សាច់ញាតិជនរងគ្រោះ នៅប្រទេសចិនតៃវ៉ាន់ ថា ជនរងគ្រោះត្រូវជនជាតិចិនតៃវ៉ាន់ ចំនួន០៣នាក់ ចាប់ជម្រិតដោយទារប្រាក់ ចំនួន ៤០.០០០ដុល្លារ និងហាមកុំអោយប្តឹងសមត្ថកិច្ច ប្រយ័ត្នគេសម្លាប់ជនរងគ្រោះចោល ។

ពេលនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានហើយ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៣និង៤៥នាទី នៅចំណុចសណ្ឋាគារម OSTRO បន្ទប់លេខ១៨ ជាន់ទី១ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ៕

អត្ថបទដែលជាប់ទាក់ទង