ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខេត្តកែប កោះហៅអាជីវករ ២នាក់ ប្តីប្រពន្ធ មកធ្វើកិច្ចសន្យាក្រោយទារលុយពីភ្ញៀវទេសចរ ដាក់តុអង្គុយតាមផ្លូវសាធារណៈ នៅបណ្តោយឆ្នេរកែប

45

 

កែប ៖ សមត្ថកិច្ចខេត្តកែប បានកោះហៅអាជីវករ ២នាក់ ប្តីប្រពន្ធ មកធ្វើកិច្ចសន្យាក្រោយទារលុយពីភ្ញៀវទេសចរចំនួន ១០,០០០ រៀល ដែលដាក់តុអង្គុយតាមផ្លូវសាធារណៈ នៅបណ្តោយឆ្នេរកែប កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ ។

យោងលិខិតកិច្ចសន្យា បានបញ្ជាក់ថា ឈ្មោះ ជីប រំចង់ មុខរបរអាជីវករ លំនៅបច្ចុប្បន្នភូមិកែប សង្កាត់ កែប ក្រុងកែប ខេត្តកែបនិងឈ្មោះ ប៉ាល់ ធី មុខរបរអាជីវករ លំនៅបច្ចុប្បន្នភូមិកែប សង្កាត់ កែប ក្រុងកែប ខេត្តកែប។

នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឈ្មោះ ជីប រំចង់ និងឈ្មោះ ប៉ាល់ ធី បានប្រព្រឹត្តនូវកំហុសឆ្គងទារយកប្រាក់ពី ភ្ញៀវទេសចរ មកអង្គុយកំសាន្តលំហែតាមបណ្ដោយឆ្នេរកែប ដែលជាទីតាំងសាធារណៈ របស់រដ្ឋប្រាកដមែន ។ ខ្ញុំបាទ/នាងខ្ញុំ សូមធ្វើកិច្ចសន្យាចំពោះអាជ្ញាធរក្រុងដូចខាងក្រោម៖ ១.មិនយកទីតាំងសាធារណៈធ្វើជាកម្មសិទ្ធិរបស់ខ្លួន (ក្រាលកន្ទេល ដាក់តុ កៅអី ចងតង់ ដាក់ឆ័ត្រ) ។ ល ។ ២.មិនរំខានដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ៣.គោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ដូចជា (មិនធ្វើសកម្មភាពបក់ដៃហៅភ្ញៀវ មិនដណ្តើមភ្ញៀវពីគ្នា ។ មិនលក់ម្ហូបអាហារលើសតម្លៃទីផ្សារ មិនលក់របស់គ្មានគុណភាពជូន ភ្ញៀវ គ្មានអនាម័យ មិនជេរប្រមាថភ្ញៀវ មិនទាយកប្រាក់ពីភ្ញៀវ មិនឈ្លោះប្រកែកគ្នារវាង អាជីវករ និងអាជីវករលក់ដូរក្បែរគ្នា រំខានដល់ភ្ញៀវ និងមានសុជីវធម៌ល្អពេលនិយាយស្ដីទៅ កាន់ភ្ញៀវ ។ ៤.សូមសន្យាចូលរួមថែទាំ និងសម្អាតអនាម័យនៅទីសាធារណៈ ឲ្យបានជាប់លាប់ជាប្រចាំ នៅពេលលក់ដូរ និងក្រោយពេលលក់ដូរ ។

បើសិនជាខ្ញុំបាទ/នាងខ្ញុំពុំបានធ្វើតាមកិច្ចសន្យាខាងលើ ខ្ញុំបាទសូមទទួលខុសត្រូវតាមគោល ការណ៍របស់អាជ្ញាធរក្រុងដោយឥតលក្ខខណ្ឌ ៕

អត្ថបទដែលជាប់ទាក់ទង