ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ប្រគល់អំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនមន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានីភ្នំពេញ

47

 

ភ្នំពេញ៖ អង្ករ ត្រីខ ភេសជ្ជៈនិងថវិកាមួយចំនួនដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញប្រគល់ជូនមន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាន
នគរបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ពិធីប្រគល់នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ មេសាឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានប្រគល់ជូននេះរួមមាន៖ថវិកាចំនួន ១០,០០០,០០០រៀល,អង្ករ ចំនួន: ៤,៥៧៥ គីឡូក្រាម (ចំនួន ១៨៣នាក់ ក្នុង០១នាក់ទទួលបានអង្ករ ២៥គីឡូក្រាម),មីចំនួន ២០កេសធំ,ទឹកក្រូច ចំនួន ១០០កេស,ទឹកបរិសុទ្ធ ចំនួន ១០០ កេស,ត្រីខចំនួន១០កេសនិងស្រាបៀរ ចំនួន ៥០កេស។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថានេះជាការគិតគូរនិងលើកទឹកចិត្តដល់មន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាល
រាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង