ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីរាជការ ក្នុងរចនាសម្ពន្ធ័រដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ រូប ត្រូវបានប្រកាសតែងតាំងមុខតំណែង

77

 

ភ្នំពេញ៖មន្ត្រីរាជការក្នុងរចនាសម្ពន្ធ័រដ្ឋបាលរាជធានីភ្នំពេញចំនួន២រូបត្រូវបានប្រកាសមុខតំណែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាមញ្ញលើកទី៥៩ នាព្រឹកថ្ងៃទី១២មេសា ឆ្នាំ២០២៤ដែលមានការអញ្ជើញជាអធិបតីពីឯកឧត្ដមម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ,ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
មន្ត្រីរាជការទាំង២រូបមាន៖លោក កាំង លាងគ្រី ឋានន្តរសក្ត័វរមន្ត្រីថ្នាក់លេខ២ត្រូវបានប្រកាសតែងតាំងមុខតំណែងជានាយករងរដ្ឋបាលរាជធានីភ្នំពេញ,លោកផយ ពណ្ណ ឋានន្តរស័ក្តិ វរមន្ត្រីថ្នាក់លេខ២ត្រូវបានប្រកាសមុខតំណែងជានាយកទីចាត់ការកិច្ចការច្បាប់ និង សិទ្ធិមនុស្ស។ឯ.ឧម៉ប់សារិន ក៏បានលើកឡើងនាឧិកាសនោះផងដែរពាក់ពន្ធ័ទៅនឹងសញ្ញាស័ក្តិរបស់ក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុងស្រុក ខណ្ឌទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ  ដែលកំពុងត្រូវបានពិភាក្សាគ្នាក្នុងសមាគមក្រុមប្រឹក្សា។ឯកឧត្ដមប្រធានក្រុមប្រឹក្សាក៏ បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ ក៏ដូច ជាដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញក្រោមអនុសាសន៏ណែនាំរបស់សម្តេចមហាវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាពិសេស ក្នុងបរិវត្តកម្មឌីជីថល។ការខិតខំអនុវត្តភារកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ បាន បង្ហាញពីការយកចិត្តទុកដាក់បំពេញតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋក្នុងរាជធា នីភ្នំពេញរួមទាំងយន្តការច្រកចេញចូលតែមួយផងដែរ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានលើកឡើងពីការបន្តខិតខំរាល់ចំណុចខ្វះខាត និងសំណូមពររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ។ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេងបានលើកឡើងទៀតថា៖សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញគួបានអញ្ជើញចុះជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោតសង្កាត់,ខណ្ឌ សំរាប់ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ.ស្រុក ខេត្ត.ក្រុងនាពេលខាងមុខ។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏កំពុងអនុវត្ត វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់នាឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះផងដែរ៕

    

អត្ថបទដែលជាប់ទាក់ទង