ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត LEXUS RX ៣៣០ ចតចោលលើផ្លូវ ត្រូវសមត្ថកិច្ចឆែករកឃើញគ្រឿងញៀនប្រមាណ ១០ គីឡូក្រាម

66

 

ខេត្តស្ទឹងត្រែង ៖ រថយន្តស៊េរីទំនើបមួយគ្រឿងផ្ទុកគ្រឿងញៀនប្រមាណ ១០ គីឡូក្រាមត្រូវជនមិនស្គាល់មុខបើកមកប្លុងចោលនៅចិញ្ចើមផ្លូវ ស្ថិតចំណុចផ្សាថ្មីភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ១០យប់ ។

ប្រភពព័ត៌មាន ឲ្យដឹងថា រថយន្តខាងលើត្រូវបានកម្លាំងនគបាលប៉ុស្ដិ៍រដ្ឋបាលឃុំប្រទះដោយចតទុកចោលពុំមានមនុស្ស ហើយមានស្នាមបែកកញ្ចក់ខាងមុខឆៀងខាងឆ្វេង ហើយក៏មានកំពិតគូទក្រោយ តែមិនដឹងករណីអីនោះទេ ។
ក្នុងរថយន្តនោះ មានគ្រឿងញៀនដប់បញ្ចប់ធំ ។ មន្ត្រីនគរបាល បានឲ្យដឹងថា រថយន្តខាងលើប្រភេទ LEXUS RX ៣៣០ ពណ៌ទឹកប្រាក់គ្មានផ្លាកលេខ ក្នុងរថយន្តមានគ្រឿងញៀន ១០កញ្ចប់ធំ ពុំទាន់កំណត់ថាទម្ងន់ប៉ុន្មាននោះ តែអាចប្រហែល ១០ គីឡូក្រាម ។

ទាក់ទិនករណីខាងលើ ក្រោយកម្លាំងនគរបាលប្រទះឃើញ យកទៅរក្សាទុកនិងធ្វើកំណត់ហេតុ ៕

អត្ថបទដែលជាប់ទាក់ទង