ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋលេខាធិការក្រសួងសុខាភិបាល ពន្យល់ពីផលប៉ះពាល់ ដល់សុខភាពដែលបង្កឡើងដោយការប្រើប្រាស់ថង់ប្លាស្ទិក,ដបជរ័

34

ភ្នំពេញ៖ក្នុងឧិកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៥មេសា ឯកឧត្ដមអ៊ឺង ភីរុណ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ពី គ្រោះថ្នាក់ធ្ងន់ធ្ងរទៅលើសុខភាពប្រជាពលរដ្ឋពីការប្រើប្រាស់ដបប្លាស្ទិក,ថង់ប្លាស្ទិក,ស៊ីលីកូន,ចានស្នោដែលប្រជាពលរដ្ឋយើងកំពុងប្រើសព្វថ្ងៃ។

       ឯកឧត្ដមរដ្ឋលេខាធិការបញ្ជាក់ទៀតថា៖ជាតិប្លាស្ទិក(ស៊ីលីកូន)ត្រូវបានបងប្អូនស្រីយកទៅប្រើកែសម្ផស្សឪ្យិស្រស់ស្អាតដូចជាការដើមទ្រូងឧ្យិធំ,ចាក់ច្រមុះ,ចាក់ថ្ពាល់ជាដើមគឺវា មានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពព្រោះតែជាតិពុលក្នុងសារធាតុទាំងអស់នេះដូចជាទឹកនោមផ្អែម,លើសឈាម,ជំងឺថ្លើមជាដើម។ឯ.ឧបន្តថា៖ចានស្នោ,ថង់ប្លាស្ទិក,ដបជរ័ដាក់ទឹក វានឹងមានប្រតិកម្មបញ្ចេញជាតិពុលពេលវាត្រូវកំដៅគឺពិតជាប៉ះពាល់ខ្លាំងណាស់ដល់សុខភាព។ដូច្នេះបងប្អូនអ្នកប្រើប្រាស់ផលិតផលប្លាស្ទិក ត្រូវតែពិចារណានិងលៈបង់ទំលាប់ប្រើថង់,ស្បោងប្លាស្ទីក ដើម្បីដាក់ម្ហូបអាហារ។

ក្នុងឱកាសនោះដែរឯកឧត្ដនអ៊ឹម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖តាមរយះរបាយការណ៏របស់លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបង្ហាញឲ្យឃើញពីភាពរីកចំរើនលើវិស័យសុខាភិបាលនៅរាជធានីភ្នំពេញគួរអោយកត់សំគាល់ ទាំងការផ្តល់

សេវា ក៏ដូចជាផ្នែកហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ផងដែរ។ជាក់ស្តែងយើងឃើញថា ការសំរាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ ការផ្តល់សេវាពន្យាកំណើត ការពិនិត្យផ្ទៃពោះមុនសំរាលដោយបុគ្គលិកសុខាភិបាល កុមារអាយុក្រោម១ឆ្នាំ ទទួលថ្នាំបង្ការជំងឺរបេងនិងវ៉ាក់សាំងការពារជំងឺកញ្ជ្រិលបានកើនឡើងជាលំដាប់

      ឯកឧត្ដមបន្តថា៖ការគ្រប់គ្រងសេវាសុខាភិបាលឯកជន និងឧិសថស្ថានឯកជនត្រូវបានពង្រឹង ឧិសថស្ថាន.ឧិសថស្ថានរង មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាលនិងបន្ទប់ពិគ្រោះព្យាបាលជំងឺបានត្រួតពិនិត្យជាទៀងទាត់៕

អត្ថបទដែលជាប់ទាក់ទង