ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដំណើរព្រឺឆ្អឹងខ្នងពេលបើកឡាន ឆ្លងកាត់ផ្លូវជាតិលេខ១ស្រុកកៀនស្វាយដោយក្រុមក្មេងពាលយកដុំថ្មគប់ឡាន

52

កណ្ដាល៖កាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤នេះនៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចខាងលិចភ្លើងស្តុបកំពុងផែស្វាយយ័ត្នក្រុងភ្នំពេញស្ថិតនៅឃុំដីឥដ្ឋដោយមានក្រុមក្មេងពាលនៅសំកុករងចាំគប់កញ្ចក់ឡាននានាដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយខេត្តកណ្ដាល។ក្នុងនោះមានឡានមួយគ្រឿងដែលធ្វើដំណើរតាមផ្លូវជាតិលេខ១មកដល់ចំណុចខាងលើស្រាប់តែក្រុមក្មេងពាលចេញមកយកដុំថ្មគប់ចោលត្រូវចំដំបូលឡានពួកគាត់ឡើងកំពិតនិងបែកចង្កៀងមុខតែសំណាងណាស់ស្ថិតនៅក្នុងហេតុការណ៍នោះមិនបណ្ដាលអោយរងរបួសដល់មនុស្សដែលជិះនៅក្នុងឡាន។

   នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២៤នេះដោយមានការលើកឡើងប្រាប់មកគេហទំព័រភ្នំពេញរីផតធ័រថានាសព្វថ្ងៃនេះលោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងកំពុងតែដេកលង់លក់ក្នុងដំណេកយ៉ាងត្រជាក់ល្ហឹមដោយអត់ខ្វល់ទើបក្រុមក្មេងពាលចេញធ្វើសកម្មភាពកប់ឡានផ្លូវជាតិលេខ១ស្ទើររាល់យប់គួអោយព្រួយបារម្ភតែលោកអធិការកៀនស្វាយគាត់អត់ខ្វល់។ដូចនេះមហាជនទូទៅពួកគាត់បានធ្វើការស្នើសុំយ៉ាងទទូចទៅដល់ក្រសួងមហាផ្ទៃនិង អគ្គស្នងការនគរបាលជាតិអោយពិនិត្យមើលពីភាពអសកម្មការងារអធិការប៉ូលិសស្រុកកៀនស្វាយសព្វថ្ងៃនេះផង ។

គួរបញ្ជាក់ដែរថា៖ជួបហេតុការណ៌បែបដូចនេះធ្វើឱ្យពួកគាត់មានការភ័យខ្លាចតក់ស្លុតបំផុតនៅពេលឃើញក្រុមក្មេងពាលប្រចាំនៅអាណាចក្រទឹកដីស្រុកកៀនស្វាយចេញមកធ្វើសកម្មភាពមកគប់លើឡានអ្នកដំណើរដូចខាងលើ។

  អ្នកដំណើរសុំឱ្យលោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងចាត់ការក្រុមក្មេងពាលខាងលើឱ្យបានហើយការពារសន្តិសុខសុវត្ថភាពប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយឱ្យបានល្អផងឱ្យដូចគោលនយោបាលរបស់រាជរដ្ឋាភិបាលដាក់ចេញគឺភូមិ ឃុំមានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង