ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីន អំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន អំពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ខណៈថ្មីៗនេះមានអ្នករងរបួស និងបាត់បង់ជីវិតជាច្រើននាក់

24

ភ្នំពេញ៖អាជ្ញាធរមីន គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន  បានធ្វើការអំពាវនាវដល់ បងប្អូន ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នពីគ្រាប់ យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ គ្រប់ ប្រភេទ ខណៈថ្មីៗនេះមានករណីពលរដ្ឋយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមកកាន់ គប់ដំគ្រវែង និងកែច្នៃ បណ្តាលឱ្យគ្រោះ ថ្នាក់កើត ឡើងជារបួសស្នាម និងរហូតដល់ បាត់បង់ អាយុជីវិតជាច្រើននាក់ ។

     នៅក្នុងសេចក្ដីអំពាវនាវ កាលពីថ្ងៃទី២៤មេសា អាជ្ញាធរមីនកម្ពុជា បានបន្តថា សូមបងប្អូនប្រជាពលរដ្ឋ កុំរើស កាន់គប់ដំកែច្នៃគ្រាប់ទាំងនោះ ដែល វានឹងបណ្តាលឱ្យរបួសពិការ ស្លាប់គ្រប់ពេល ហើយបើរកឃើញ គ្រាប់ ទាំងនោះត្រូវ រាយការណ៍ជាបន្ទាន់ទៅ អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករ បោស សម្អាត មីន ដែលនៅក្បែរ ដើម្បីយក ទៅ កម្ទេច ចោល។

   អាជ្ញាធរមីនកម្ពុជាបានបន្ដថា ទោះបីសង្គ្រាមនៅកម្ពុជាបានបញ្ចប់ជាច្រើនទសវត្សរ៍ ហើយ ប្រតិបត្តិ ករ ជាតិ- អន្តរជាតិខិតខំបំពេញ បេសកកម្មបោស សម្អាត យុទ្ធភណ្ឌ ដែល នៅ សេសសល់ ពីសង្គ្រាមយ៉ាងសស្រាក់សស្រាំក៏ដោយ ប៉ុន្តែវិសាលភាពនៃ សំណល់ យុទ្ធភណ្ឌមិនទាន់ផ្ទុះមាន ទំហំ ធំធេង ស្ថិតនៅ រាយប៉ាយលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។  ដើម្បីបង្ការ និងទប់ស្កាត់បាននូវគ្រោះថ្នាក់ ដោយ សារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ អាជ្ញាធរកម្ពុជាគ្រប់ គ្រង សកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការ ដោយសារ មីន បាន អំពាវ នាវ ដល់ បងប្អូនប្រជាពលរដ្ឋ ដូចខាង ក្រោម ៖ ១. សូមបងប្អូននៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះគ្រប់ប្រភេទ សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងរាយការណ៍ជាបន្ទាន់មក អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករបោសសម្អាតមីនដែលនៅក្បែរនោះ ដើម្បីយក គ្រាប់ទាំងនោះទៅកម្ទេចចោល។ ២.សូមកុំចូលទៅតំបន់ណាដែលមិនស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់វាអាចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ និងសូមសាកសួរអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ នៅតំបន់នោះ។ ៣. សូមកុំកែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីយករំសេវធ្វើសកម្មភាពណាមួយ ជាពិសេសបោកយកត្រី វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។  ៤. សូមកុំទិញលក់ រក្សាទុក កែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាអំពើខុសច្បាប់ និងបង្កគ្រោះថ្នាក់បាត់បង់ជីវិត ធ្លាក់ខ្លួនពិការដល់ខ្លួនឯង គ្រួសារ និងអ្នកជិតខាង៕ ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង