ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រប្រុយណេ នឹង យាងមកដល់កម្ពុជាយប់នេះ ដើម្បីសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន

25

ភ្នំពេញ៖ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម នឹងយាងមកដល់កម្ពុជានៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះហើយ។ ការយាងមកកាន់កម្ពុជានាពេលនេះ ដើម្បីសោយព្រះក្រយានាព្រឹកថ្ងៃទី ៣០ ខែមេសា ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូន ធម៌។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់ថា ព្រះរាជដំណើររបស់ ព្រះមហាក្សត្រប្រុយណេមកម្ពុជាពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែ ជា ការសោយ ក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា ជាមួយសម្តេច ដែលព្រះអង្គរាប់ អាន ដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្ដមថាក់ ស៉ីន ស៊ីណាវាត្រាជាប្អូនទី២ សម្តេចតេជោ ជាប្អូនពៅ)។

បើតាមសម្តេចតេជោ ក្នុងព្រះរាជដំណើរនេះ ខាងព្រះចៅស៊ុលតង់ មានព្រះអង្គម្ចាស់ ម៉ាទីន ដែលជាព្រះរាជ្យបុត្រ ហើយសម្តេចតេជោ មានកូនប្រុសទាំងបី រួមមាន សម្តេច ធិប តី ហ៊ុន ម៉ាណែត ឯកឧត្ដមហ៊ុន ម៉ានិត និងឯកឧត្ដម ហ៊ុន ម៉ានី។

សម្តេចតេជោ បញ្ជាក់ថា ក្រោយការសោយក្រយា សម្តេចនឹងដង្ហែព្រះអង្គទៅព្រលាន យន្ត ហោះ ដើម្បីយាងនិវត្តន៍ទៅកាន់ប្រទេសវិញ។

សម្តេចតេជោ នឹងអញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរទៅកាន់សណ្ឋាគារ។

សម្តេចតេជោ បានបញ្ជាក់ថា ការអញ្ជើញទទួលព្រះរាជដំណើរដោយផ្ទាល់បែបនេះ មិន មានអ្វីចម្លែកនោះទេ ព្រោះកាលពីឆ្នាំ២០១១ ពេលសម្តេចអញ្ជើញទៅប្រុយណេ ព្រះអង្គ បានយាងបើករថយន្តដោយអង្គឯងមកទទួលសម្តេចនៅព្រលានយន្តហោះ ហើយជូន ទៅ សណ្ឋាគារផងដែរ។

សម្តេចតេជោ ហ៊ុន សែន ព្រះមហាក្សត្រប្រុយណេ និងឯកឧត្ដមថាក់ស៊ីន ស៊ីណាវាត្រាគឺជាអតីតមេដឹក នាំនៅក្នុងអាស៊ាន ដែលស្និទ្ធស្នាលនឹងគ្នាជាទីបំផុត។ មកដល់ពេលនេះ សម្រាប់ ប្រទេស សមាជិក អាស៊ាន មានតែព្រះមហាក្សត្រប្រុយណេប៉ុណ្ណោះ ជាមេដឹកនាំប្រទេស សមាជិកអាស៊ាន មានព្រះជន្មចាស់វស្សា និងគ្រប់គ្រងអំណាចយូរជាងគេ៕

អត្ថបទដែលជាប់ទាក់ទង