ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ៧មករាដាក់រថយន្ត២គ្រឿង បាញ់ទឹកនៅក្នុងបរិវេណសាលាបឋមសិក្សាបាក់ទូក និងសាលាបឋមសិក្សាវត្តព្រះពុទ្ធ ដើម្បីកាត់បន្ថយកម្ដៅ ដល់ក្មួយៗសិស្សានុសិស្ស

33

ភ្នំពេញ៖ដោយសារតែឆ្នាំ២០២៤នេះអាកាសធាតុក្ដៅខ្លាំងខុសប្លែកពីឆ្នាំមុនៗធ្វើឱ្យមានការព្រួយបារម្ភពីសុខភាពកូនសិស្សសាលាកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោកថេង សុថុល អភិបាលខណ្ឌ៧មករាបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រួមជាមួយរថយន្តបាញ់ទឹកចំនួន២គ្រឿង បាញ់ទឹកនៅក្នុងបរិវេណសាលាបឋមសិក្សាបាក់ទូក និងសាលាបឋមសិក្សាវត្តព្រះពុទ្ធ ដើម្បីកាត់បន្ថយកម្ដៅ ដល់ក្មួយៗសិស្សានុសិស្សដែលកំពុងសិក្សា ។

អត្ថបទដែលជាប់ទាក់ទង