ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ដែលយកដុំថ្មវាយបុរសម្នាក់ ប្លន់យកទូរស័ព្ទ និងលុយ

143

ភ្នំពេញ ៖ នៅថ្ងៃ៣០មេសានេះជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ខឹងសុំលុយគេមិនឲ្យ យកដុំថ្មវាយបុរសម្នាក់ប្លន់យកទូរស័ព្ទ និងប្រាក់មួយចំនួន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ចំណែកបក្ខពួក៣នាក់ទៀត បានរត់គេចខ្លួន ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមាត់ទន្លេ ផ្លូវលំ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលឬស្សីកែវ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន សារឿន អាយុ៤០ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅផ្ទះលេខ៤៧ ផ្លូវ២១៧ ភូមិសេនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ធឿន ប៊ុនថន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន)

នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់បី ធ្វើដំណើរទៅពីម្ដុំផ្សារឃ្លាំងរំសេវ មកដល់ចំណុចដីឡូតិ៍មាត់ ទន្លេ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ហើយជនរងគ្រោះដើរទៅម្ដុំមាត់ទន្លេអង្គុយលេង បន្ទាប់មកមានជនសង្ស័យ០៤នាក់ បានដើរមកជិតជនរងគ្រោះ ហើយបាននិយាយសុំប្រាក់ជនរងគ្រោះ ចំនួន២០០០០រៀល ដើម្បីទិញថ្នាំជក់ តែជនរងគ្រោះមិនអោយ បន្ទាប់មកក្រុមជនសង្ស័យ បានវាយជនរងគ្រោះ ដោយប្រើដៃ និងដុំថ្មវាយបណ្ដាលអោយរងរបួសបែកក្បាល និងបានយកទូរស័ព្ទ០១គ្រឿងម៉ាកOPPO ពណ៍ខៀវ លេនិងប្រាក់ចំនួន៥០ដុល្លារ ហើយជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់។

លោកអធិការបានឲ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌយើងបានទទួលពត៌មានបានចុះស្រាវជ្រាវនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ១និង៣០នាទីរសៀល សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះធឿន ប៊ុនថន នៅចំណុចមាត់ទន្លេ ផ្លូវលំ ភូមិផ្សាតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ យកមកអធីការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីសួរនាំបន្ត។ រួចបានទំនាក់ទំនងទៅជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋានខណ្ឌឬស្សីកែវ។ ចំណែកជនសង្ស័យឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុប្រហែល23ឆ្នាំជនសង្ស័យឈ្មោះស្នា ភេទប្រុស អាយុប្រ ហែល20ឆ្នាំ និងជនសង្ស័យឈ្មោះ មិត្ត ភេទប្រុស អាយុប្រ ហែល23ឆ្នាំ គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីបន្តនីតិវិធី ហើយកំលាំងជំនាញខណ្ឌ កំពុងស្រាវជ្រាវរកបក្ខពួកសេសសល់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង