ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រសៀលនេះបើកមហាព្រឹត្តិការណ៍ ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន”

36

ភ្នំពេញ៖នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២:០០ រសៀលតទៅបើកមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

      សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាអញ្ជើញមកពហុកីឡដ្ឋានជាតិអូឡាំពិក ទស្សនាដោយសេរី ឲ្យបានច្រើនកុះករ និងគាំទ្រមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” ។កីឡារស់ក្នុងសន្តិភាព  អរគុណសន្តិភាព។

   គួរបញ្ជាក់ថា៖កាលពីរសៀលថ្ងៃទី៣០ មេសានេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤។

     តាមគម្រោងព្រឹត្តិការណ៍នេះនិងមាន កម្មករ កម្មការនី យុវជន និស្សិតរាប់ម៉ឺននាក់ចូលទស្សនា ជាមួយនិងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ដែលទៀមទាអោយអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនិងទីតាំងចំណតជាដើម៕

    អត្តបទនិងរូបភាពដកចេញពីហ្វេសប៊ុកឯកឧត្ដមកើត ឆែ និងរបស់ក្រុមព័ត៌មានប្រចាំសាលារាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង