ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរថយន្ត មួយគ្រឿងខ្ទេចទាំងស្រុងនៅ ផ្លូវ ល្បឿន លឿនក្នុងស្រុកកំពង់សិលា

59

ព្រះសីហនុ៖មានកើតករណីឆេះរថយន្ត មួយគ្រឿង អស់ទាំង ស្រុង នៅលើ ផ្លូវ ល្បឿន លឿន កាលពី ម៉ោង ៦,២០ នាទី ព្រឹក ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៤ នៅត្រង់ ចំ ណុ គីឡូម៉ែត្រ លេខ ៩៧ ដែលមាន ទិសដៅ ពី ភ្នំពេញ – ព្រះសីហនុ ស្ថិតនៅក្នុង ភូមិ ស្ទឹងច្រាល ឃុំ អូរ បាក់រទេះ ស្រុក កំពង់ សិលា ខេត្ត ព្រះសីហនុ ។ ទោះជាយ៉ាងណាក៏ដោយ ករណីនេះ មិនបាន ប៉ះពាល់ ដល់ មនុស្ស នោះ ទ្បើ យ ។

សមត្ថក៨ច្ចឱ្យដឹងថា៖ប្រភេទ រថយន្ត ដែល បាន ឆេះ នេះ ម៉ាក TOYOTA CAMARY ពណ៌ ស មាន ស្លាក លេខ កណ្តាល 2C-9690 ដោយ រថយន្ត ឆេះ អស់ទាំង ស្រុង ដែលមាន ម្ចាស់ ឈ្មោះ មឿ ន ឆៃ យុ ទ្ឋ ភេទ ប្រុស ជនជាតិខ្មែរ ។

ចំពោះ មូលហេតុ គឺ បណ្តាលមកពី ឆ្លង ចរន្ត ភ្លើង ក្នុង រថយន្ត ហើយក៏ បង្ករ ជា អគ្គិភ័យ តែម្តង ។ ទន្ទឹម នោះ ពេល កើតហេតុ មិនមាន រថយន្ត អគ្គិភ័យ ទៅ ជួយ អន្តរាគមន៍ ទេ ដោយសារ សមត្ថកិច្ច ជំនាញ មិនបាន ទទួល ពត៌មាន ពី ក្រុមហ៊ុន ផ្លូវ ល្បឿន លឿន ៕

អត្ថបទដែលជាប់ទាក់ទង