ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុក ៣រូបនៃខេត្តកំពង់ស្ពឺ

48

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៣រូប នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែឧសភានេះ។

ភិបាលស្រុកចំនួន៣រូបត្រូវផ្ទេរភារកិច្ចរួមមាន

១៖ លោក ហន ពិសិដ្ឋ ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៤ ពីអភិបាលស្រុកភ្នំស្រួច ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកគងពិសី។

២៖ លោក ចែមភីនរឹម វុទ្ធី ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ពីអភិបាលស្រុកគងពិសី ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកថ្ពង ។

៣៖ លោក គាវ លាងគា ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣ ពីអភិបាលស្រុកថ្ពង ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រូច ៕

អត្ថបទដែលជាប់ទាក់ទង