ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ជំរុញលើកកម្ពស់ការ បោសសម្អាតគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅក្នុងប្រទេសបន្តទៀត

41

ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២៤ បាន យាងលើកទឹកចិត្ត និងជំរុញឲ្យមន្ត្រីនៃ មជ្ឈម ណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បន្តលើកកម្ពស់ ការងារបោសសម្អាត គ្រាប់ មីន និង គ្រាប់ យុទ្ធភណ្ឌមិនទាន់ ផ្ទុះ នៅ ក្នុងប្រទេសបន្តទៀត ។

     ព្រះ អង្គបានមានបន្ទូលបែបនេះនៅពេល ដែល បាន យាងចុះ ព្រះរាជទស្សនៈកិច្ច នៅវិទ្យាស្ថាន បច្ចេកទេស សកម្មភាព កំចាត់ មីន ខេត្តកំពង់ឆ្នាំង ។

      ឯកឧត្ដម ហេង រតនា  អគ្គនាយក មជ្ឈមណ្ឌល សកម្មភាពកម្ចាត់ មីនកម្ពុជា បានបញ្ជាក់ថា ព្រះរាជ ដំណើរ របស់ព្រះករុណា នៅ វិទ្យាស្ថាន បច្ចេកទេស សកម្មភាព កំ ចាត់មីន នៅខេត្តកំពង់ឆ្នាំងជាការលើកទឹកចិត្ត ខ្ពស់ បំផុត ដល់ កងកម្លាំងដោះ មីន ទាំងអស់ព្រមទាំងជំរុញអ្នក ជំនាញ បោសសំអាតមីនកម្ពុជាកាន់តែខិតខំ ប្រឹងប្រែង បំពេញភារៈកិច្ចរបស់ខ្លួន ក្នុងកិច្ចប្រតិបត្តិការ បោសសម្អាតគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះឱ្យកាន់តែខ្លាំងកា្លថែម ទៀត ។

យោងតាម របាយការណ៍ របស់ មជ្ឈមណ្ឌលសកម្មភាព កំ ចាត់ មីនកម្ពុជា បានឱ្យដឹងថា ក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលបានធ្វើការបោសសម្អាតផ្ទៃដី ចម្ការ មីន និង គ្រាប់ មិនទាន់ផ្ទុះបាន សរុបចំនួនជាង៥១គីឡូម៉ែត្រ ក្រឡា ។

ប្រភពដដែល បានបន្តថា អ្នកជំនាញបានរុករកឃើញនិង កម្ទេច ចោលគ្រាប់ មីន គ្រប់ប្រភេទចំនួន៤.០៩២ គ្រាប់ ក្នុង នោះ មីនប្រឆាំង មនុស្ស ចំនួន ៤.០៥៨ គ្រាប់ មីន ប្រឆាំង រថក្រោះ ចំនួន ៣០ គ្រាប់ និង មីនកែច្នៃ ចំនួន៤ គ្រាប់ ។

     ឯកឧត្ដម ហេង រតនា បានបន្ដថា៖ មជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា គឺជាអង្គភាពមួយបានរុករកឃើញ និង កម្ទេច ចោលយុទ្ធភណ្ឌ មិនទាន់ផ្ទុះចំនួន៣០.១៣១ គ្រាប់ រួម មាន ៖ គ្រាប់ បែកទម្លាក់ពីយន្តហោះ , គ្រាប់បែកចង្កោម និង សំណល់ យុទ្ធភណ្ឌសង្គ្រាមគ្រប់ប្រភេទ។ ជាមួយគ្នានោះដែរ អង្គភាពនេះ ក៏បានអប់រំទៅលើការយល់ ដឹងពីមីនដល់ ប្រជាពលរដ្ឋ ក្នុងខេត្តគោលដៅបានចំនួន៦០៩.២២៤ នាក់ 

ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង