ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងលើពាន២ ខណៈក្រុមវិសាខាឈរចំណាត់ថ្នាក់លេខ៣ ចំនួន២ដែរ នៅឆ្នាំ២០២៤

46

ភ្នំពេញ៖ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀងបានក្លាយជាជើងឯកចំនួន ២ ក្នុងពេលតែមួយ ខណៈក្រុមបាល់ទាត់វិសាខាឈរចំណាត់ថ្នាក់លេខ ៣ នៅឆ្នាំ២០២៤ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់កម្រិតធំក្នុងប្រទេសកម្ពុជា ដែលរៀបចំការប្រកួតដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀងបានក្លាយជាជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិរដូវកាល ២០២៣/២០២៤ និងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២០២៤ “Cambodian Premier League 2023/24” ទោះបីក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀងត្រូវប្រកួតជាមួយក្រុមបាល់ទាត់វិសាខាទៀតក៏ដោយ។

ចំណែកក្រុមបាល់ទាត់វិសាខាបានត្រឹមឈរចំណាត់ថ្នាក់លេខ ៣ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិរដូវកាល ២០២៣/២០២៤ និងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២០២៤ “Cambodian Premier League 2023/24”។

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង មាន ៧២ ពិន្ទុឈរលំដាប់លេខ ១ លើកំពូលតារាងប្រកួត គ្រងតំណែងជើងឯក ចំពោះក្រុមបាលទាត់ភ្នំពេញក្រោន មាន ៦៤ ពិន្ទុឈរលំដាប់លេខ ២ ក្រុមបាល់ទាត់វិសាខា មាន ៤៧ ពិន្ទុឈរលំដាប់លេខ ៣ និងក្រុមបាល់ទាត់បឹងកេតមាន ៤១ ពិន្ទុឈរលំដាប់លេខ ៤ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២០២៤ “Cambodian Premier League 2023/24”៕

អត្ថបទដែលជាប់ទាក់ទង