ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋអាមេរិកចំនួនពីរនាក់ត្រូវរុស្ស៉ី ចាប់ខ្លួន ក្នុងនោះមានម្នាក់ជាទាហាន

37

ទីក្រុងម៉ូស្គូ៖អាជ្ញាធរ រុស្ស៊ី បាន ប្រកាស ពី ការ ចាប់ ខ្លួន ពលរដ្ឋ អាមេរិក ពីរ នាក់ ដែល ម្នាក់ ជា ទាហាន អាមេរិក បំពេញ កាតព្វកិច្ច ក្នុង សំណុំរឿង ព្រហ្មទណ្ឌ ដាច់ ដោយ ឡែក ពី គ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

បុគ្គល ម្នាក់ ត្រូវ បាន គេ កំណត់ អត្តសញ្ញាណ ថា មានឈ្មោះ Gordon Black ជា ទាហាន អាមេរិក ម្នាក់ ត្រូវ បាន ចាប់ ខ្លួន ក្នុង ទីក្រុង Vladivostok ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តិខុស និងចោរកម្ម។ ម្នាក់ ទៀត ឈ្មោះ William Russell Nycum ត្រូវ បាន ឃុំ ខ្លួន ក្នុង ទីក្រុង មូស្គូ ពី បទ ចោទ ប្រកាន់ ថា ជា មនុស្ស ទុច្ចរិត។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ករណីនេះមិនមានជាប់ពាក់ព័ន្ធនយោបាយអ្វីឡើយ ហើយក៏មិនពាក់ព័ន្ធនឹងចារកម្មដែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានដកស្រង់សំដីរបស់អាជ្ញាធរតំបន់ថា បញ្ហានេះហាក់ដូចជារឿង ព្រហ្មទណ្ឌ ធម្មតាទេ។

គួរជម្រាបថា ដំណើរការផ្លូវច្បាប់ពាក់ព័ន្ធនឹងពលរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ទទួលបានចំណាប់អារម្មណ៍ផ្នែកការទូតក្នុងរយៈពេលថ្មីៗនេះ។ ជាក់ស្តែងករណីពាក់ព័ន្ធគ្រឿងញៀនប្រឆាំងនឹងកីឡាករបាល់បោះ Brittney Griner ដែលត្រូវបានដោះលែងកាលពីឆ្នាំមុន តាមរយៈការផ្លាស់ប្តូរអ្នកទោស ព្រមទាំងករណីចារកម្មពាក់ព័ន្ធ នឹងអ្នកយកព័ត៌មានរបស់ការសែត Wall Street Journal ជាដើម៕

អត្ថបទដែលជាប់ទាក់ទង