ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហួត ហៃ បញ្ជាក់ថា៖ តួអង្គ៥មានភារកិច្ចសំខាន់ជាងគេក្នុងការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន

120

ភ្នំពេញ៖តួអង្គចំនួន៥មានភារកិច្ចសំខាន់ជាងគេក្នុងការបំរើសេវាសាធារណៈជូន ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។តួអង្គទាំង៥នោះរួមមាន៖ចៅសង្កាត់,ស្មៀន,មេប៉ុស្ត៏,មេភូមិ,ប្រធានមណ្ឌលជាដើម។តួអង្គទាំង៥នេះ ជាអ្នកផ្តល់សេវាគៀកជិត ជាមួយប្រជាពលរដ្ឋជាងគេ ដូច្នេះត្រូវបំរើសេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យិបាន លឿនរហ័សប្រកបដោយប្រសិទ្ធភាព,មានតម្លាភាព,គណនយ្យភាព,មានអាកប្បកិរិយាសមរម្យ។

       ខាងលើនេះជាការលើកឡើងរបស់ឯកឧត្ដមហួត ហៃ អភិបាលរងនិងជា តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ៨ឧសភានៅសាលារាជធានីភ្នំពេញក្នុងកិច្ចប្រជុំស្ដីពីការជំរុញការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនិងការផ្តល់បណ្ណ័សរសើរជូនរដ្ឋបាលខណ្ឌ សង្កាត់ឆ្នើមលើការងារផ្តល់សេវាសាធារណៈប្រចាំឆ្នាំ២០២២.២០២៣។

      ឯកឧត្ដមបន្តថា៖បងប្អូនមន្ត្រីយើងត្រូវប្រកាន់ខ្ជាប់នូវទង្វើល្អជាមួយប្រជាពលរដ្ឋ នោះហើយជាក្តីសុខរបស់ប្រជាពលរដ្ឋ និងធ្វើឧ្យិប្រជាពលរដ្ឋបន្តផ្តល់ទំនុកចិត្ត ដល់យើងព្រោះប្រជាពលរដ្ឋមានសិទ្ធក្នុងការជ្រើសរើសមន្ត្រីក្នុងរបបប្រជាធិប តេយ្យសេរីពហុបក្ស។

ឯកឧត្ដមហួត ហៃអះអាងថា៖រាជរដ្ឋាភិបាលបានផ្ទេរអំណាចជាច្រើនមកអោយថ្នាក់ក្រោមជាតិហើយក្រៅពីការផ្ទេរ អំណាចមកថ្នាក់ក្រោមជាតិនេះហើយ រាជរដ្ឋាភិបាលនៅបានតាមដាន និងជំរុញ អោយការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានលឿន ឆាប់រហ័សមានប្រសិទ្ធភាពប្រជាពលរដ្ឋមានទំនុកចិត្ត។មន្ត្រីនៅអង្គភាពច្រកចេញ.ចូលតែមួយ រាជធានីភ្នំពេញបានគូសបញ្ជាក់ថា៖សព្វថ្ងៃនេះនៅអង្គភាពច្រកចេញ.ចូលតែ១រាជធានីភ្នំពេញប្រមូលផ្តុំទៅដោយមន្ត្រីមកពីអង្គភាពផ្សេងៗគ្នាចំនួន១២វិស័យ រងចាំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួលដល់អ្នកមក ទទួលសេវា។

   ឯកឧត្ដមអភិបាលរងបន្ថែមថា៖ក្នុងចំណោម១២វិស័យ មានវិស័យសំណង់និងសុរិយោដីមានភាព ស្មុកស្មាញជាងគេដោយត្រូវឆ្លងកាត់បច្ចេកទេសជាច្រើនមុននឹងសម្រេច។នាឧិកាសនោះដែរ អង្គភាពចំនួន២៩បានទទួលវិញ្ញាបនបត្រ កម្មវិធីពានរង្វាន់សេវាសង្គមសំរាប់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ក្រសួងមហាផ្ទៃចំនួន២៩អង្គភាពក្នុងនោះមានរដ្ឋបាលរាជធានីភ្នំពេញ,ខណ្ឌ និងសង្កាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង