ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងព័ត៌មន ធ្វើតេស្ដ រកសារធាតុញៀនមន្ត្រី បុគ្គលឹក ១៧៣១នាក់ លើចំនួនសរុប១៨៤០នាក់ ជាលទ្ធផលគ្មាននរណាម្នាក់រកឃើញ មានសារធាតុញៀននោះទេ

27

ភ្នំពេញ៖ ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រី បុគ្គលឹករបស់ក្រសួងព័ត៌មានជាង១ពាន់នាក់ដែលធ្វើតឹស្តរកសារធាតុញៀនគឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថា មានសារធាតុញៀននោះទេ ។

      ក្រោយក្រសួងព័ត៏មាន បានធ្វើតេសរកសាធាត គ្រឿងញៀនរួចហើយ ជាគោលការបើក្នុងករណីមន្ដ្រីណាម្នាក់រកឃើញថាមានសាធាតុញៀននោះនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌរដ្ឋ ។

    ឯកឧត្ដមរដ្ឋមន្ត្រី បានឲ្យដឹងបែបនេះ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ថា៖  ខ្ញុំសូមអបអរសាទរយើងទាំងអស់គ្នា  ក្នុងចំណោមថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងព័ត៌មានចំនួន ១៧៣១ នាក់  លើមន្ដ្រីសរុប ១៨៤០នាក់ ដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុ ញៀនក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀន និងគ្មាននរណាម្នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារតែមានសារធាតុញៀន និងពាក់ព័ន្ធនឹងគ្រឿងញៀនទេ។ 

      ឯកឧត្ដមបានបញ្ជាក់ថា៖”ខ្ញុំសូមអរគុណឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ដែលបានចូលរួមសហការបំពេញកាតព្វកិច្ចនេះប្រកបដោយជោគជ័យ”។ 

     ជាមួយគ្នានោះដែរលោកក៏បានសូមអរគុណដល់ក្រុមការងារលេខាធិការដ្ឋានដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកិច្ចការនេះដោយរលូននិងជោគជ័យដ៏ត្រចះត្រចង់៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង