ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រៀមទទួលអ្នកគុននិយមជាង១០០នាក់ មកពី២០ប្រទេស

29

  ភ្នំពេញ៖ទីក្រុងភ្នំពេញរបស់កម្ពុជាបានទទួលសិទ្ធរៀបចំការប្រកួតយុទ្ធគុនចម្រុះនាខែកក្កដាខាងមុខនេះ។

  លោកថាងហ្គោដុន(TANG GOR DON)អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានផ្ដល់ការគាំទ្រនិងជំរុញឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)សហការជាមួយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីដើម្បីជំរុញការរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះអាស៊ីលើកទី២ឲ្យបានជោគជ័យពិសេសលើការទទួលបដិសណ្ឋារកិច្ចដើម្បីផ្ដល់នូវភាពកក់ក្ដៅដល់ប្រតិភូកីឡាទាំងអស់ ដែលនឹងអញ្ជើញចូលរួមការប្រកួតនៅកម្ពុជា ។

ការប្រកួតកីឡាយុទ្ធគុនចម្រុះអាស៊ីលើកទី២នឹងធ្វើពីថ្ងៃទី១១ដល់១៣ខែកក្កដាឆ្នាំ២០២៤ខាងមុខនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញក្នុងពិធីបើកការប្រកួតជាផ្លូវការ នឹងប្រារព្ធឡើងក្រោមអធិបតីតភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានត្រៀមខ្លួនរួចរាល់ហើយដើម្បីស្វាគមន៍ប្រតិភូនិងកំពូលអ្នកគុននិយមជាង១០០នាក់មកពីជាង២០ប្រទេសដែលនឹងក្លាយជាវេទិការជួបជុំអ្នកប្រយុទ្ធដ៏ច្រើនមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង