ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការធ្វេសប្រហែស របស់មន្រ្តីក្នុងព្រលានយន្តហោះសៀមរាប ធ្វើបុរសម្នាក់ធ្លាក់ពី កង់​យន្តហោះស្លាប់

129

សៀមរាប ៖ អ្នក​លេង​បណ្ដាញ​សង្គម​កំពុង​មាន​ការ​ភ្ញាក់​ផ្អើល នឹង​រឿង​មិន​គួរ​កើត​មួយ ស្របពេលដែលសារព័ត៌មានក្នុងស្រុកជាច្រើន បានផ្សាយថាមានបុរស​ម្នាក់​បាន​ស្លាប់ ដោយ​ធ្លាក់​ពីលើ​កង់​យ​ន្ត​ហោះ អំឡុង​ពេល​ដែល​យន្តហោះ​បាន​ហោះ​ហើរ​ឡើង​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៨។

តាម​ការ​បំភ្លឺ​ពី​សាក្សី​បាន​អោយដឹងថា​​ នៅវេលា​ម៉ោង​ប្រហែល​១០​និង​២០​នាទី ថ្ងៃទី​៣១​ ខែ​ធ្នូ ពេល​ខ្លួន​កំពុង​ធ្វើការ​ក៏​បានឃើញ​យ​ន្ត​ហោះ​ដែល​កំ​ពុង​តែ​ហោះ​ហើរ​​ មាន​កម្ពស់​ប្រហែល​៣០​ម៉ែត្រ​​ ស្រាប់តែ​ឃើញ​មាន​មនុស្ស​ម្នាក់​ធ្លាក់​ពី​កង់​យ​ន្ត​ហោះ ដែល​មាន​ចំងាយ​ពី​ខ្លួន​ប្រហែល​២០០​ម៉ែត្រ​​ ហើយ​យ​ន្ត​ហោះ​នោះ​ក៏​ហោះ​ហើរ​បាត់ទៅ​។​ តាម​ការ​ព​និត្យ​របស់​ជំនាញ​បច្ចេកទេស​​ សាកសព​ស្លាប់​មាន​សភាព​​ បាក់ដៃ​ជើង​រយៈ​ភ្លៅ​​​។ សាកសព​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​នោះ​ទេ​​ សមត្ថកិច្ច​កំពុង​បន្ត​ស្វែង​រក​សាច់ញាតិ ហើយសាកសព​ ត្រូវបាន​គេ​ដឹក​ចេញ​ភ្លាមៗ យក​ទៅ​តម្កល់ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។

លុះដល់​ម៉ោង​២និង៣០​នាទី​រសៀល​ថ្ងៃ​ដដែល ​កម្លាំង​សមត្ថកិច្ច​គ្រប់ផ្នែក រួមជាមួយ​នគរបាល​ជំនាញ​បច្ចេកទេស ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​អ្នកគ្រប់គ្រង​ព្រលានយន្តហោះ បាន​ចុះ​ធ្វើការ​ពិនិត្យ​សាកសព និង​បើក​ការ​ស៊ើបអង្កេត​ទៅលើ​៣​ចំណុចស្វែងរក​សម្ភាសន៍​សាក្សី ពិនិត្យ​កន្លែង​កើតហេតុ និងធ្វើការ​ពិនិត្យ​ទៅ​លើ​កាមេរ៉ា​សុវត្ថិភាព។

​តាម​ការពិនិត្យ​លើ​កាមេរ៉ា គឺ​នៅ​វេលា​ម៉ោង​៥​និង​៣​នាទី​ព្រឹក ​ថ្ងៃទី​៣១​ធ្នូ បាន​ឃើញ​សកម្មភាព​មនុស្ស​ម្នាក់ ដើរ​ទៅ​រក​យន្តហោះ​ស្កា​យ បន្ទាប់មក​បន្ត​ដើរ​ទៅ​JC ហើយ​បន្តទៅ​យន្តហោះ កើត​ហេតុ ឡាន​ម៉ី ដោយ​មនុស្ស​ម្នាក់​នោះ បាន​ដើរ​ទៅ​ដេក​នៅ​ក្នុង​កន្លែង​កង់​របស់​យន្តហោះ លុះដល់​ម៉ោង​១០​និង​២០​នាទី យន្តហោះ​បាន​ធ្វើការ​ហោះ​ហើរ ដោយ​មិនបាន​ដឹង​ថា មាន​មនុស្ស​ចូលទៅ​សំងំ​ក្នុង​កង់​យន្តហោះ​ឡើយ។

មហាជនបានរិះគន់យ៉ាងខ្លាំងទៅលើការធ្វេសប្រហែស របស់មន្រ្តីក្នុងព្រលានយន្តហោះសៀមរាប ពីព្រោះថាមុននឹងអនុញ្ញាតឲ្យយន្តហោះ ហោះហើរគឺមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត។ ដែលនេះជាកំសោយ របស់មន្រ្តីក្នុងព្រលានយន្តហោះសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង