ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់​ សម្រាលកូនតាមដងផ្លូវ​ , ស្រ្តីម្នាក់ ជួយធ្វើជាគ្រូពេទ្យ ជួយសង្រ្គោះជីវិត ទាំងម្តាយនិងកូន

100

ភ្នំពេញ៖​​​ ស្រ្តីម្នាក់​ សម្រាលកូននៅតាមដងផ្លូវ​ នៅតាមបណ្ដោយផ្លូវ៣១៥​ ម្តុំផ្សារTK​ ដែលនៅក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ នាវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៣​ ខែមករា​ ឆ្នាំ២០១៩​ នេះ​ ។ ក្នុងពេលនោះ មានស្ត្រីម្នាក់ បានចូលខ្លួនមកធ្វើជាគ្រូពេទ្យចិត្តធម៌ ជួយសម្រាលកូន រហូតបានជោគជ័យ ទាំងម្តាយនិងកូន រួចផុតគ្រោះថ្នាក់។

ក្រោយពីសម្រាលរួចហើយ សមត្ថកិច្ចក៏បានហៅរថយន្តសាមុយមកដឹកស្ត្រី និងកូន ទៅសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្របន្ត។ ពិសេសអរគុណដល់នារីរូបស្រស់ លី លី ទោះជាគ្មានជំនាញពេទ្យ ប៉ុន្តែខំព្យាយាមជួយសង្គ្រោះបឋមដល់ស្ត្រី និងកូន ឲ្យសម្រាលបានជោគជ័យ។


អត្ថបទដែលជាប់ទាក់ទង