ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី​នគរបាល​ម្នាក់​ ត្រូវ​ជនសង្ស័យចាក់​នឹង​កាំបិត​ ចំ​កញ្ចឹងក​ពីក្រោយ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ក្នុង​ពិធី​ម​ង្គ​ការ​

71

​កំពត​ ៖​ មន្ត្រី​នគរបាល​ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​ ចាក់​នឹង​កាំបិត​ ចំ​កញ្ចឹងក​ពីក្រោយ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ នៅ​ក្នុង​ពិធី​ម​ង្គ​ការ​នៅ​ភូមិ​ភ្នំ​ត្រែ​ល​ ឃុំ​ភ្នំ​កុង​ ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​ នៅថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រមាណ​៩​យប់​។​

​តាម​សេច​កី្ត​រាយការណ៍​ ពី​នគរបាល​ស្រុក​អង្គរ​ជ័យ​ បាន​ឲ្យ​ដឹង​ថា​
​ជនសង្ស័យ​ឈ្មោះ​ ឆាយ​ ភា​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ នៅ​ភូមិ​កើតហេតុ​ បាន​ចាក់​ទៅ​លើ​ ឈ្មោះ​ ម៉ី​ ពៅ​ ភេទ​ប្រុស​ នៅ​ភូមិ​កើតហេតុ​ ជា​នគរបាល​នៅ​ស្រុក​អង្គរ​ជ័យ​ ចំ​កញ្ចឹងក​ពីក្រោយ​១​កាំបិត​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ បាន​បញ្ជូន​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរ​ជ័យ​ ។ នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ករណីនេះ ដោយ​មូលហេតុ​ ប្រច័ណ្ឌ​)។​
​ក្រោយ​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ ខណៈ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​រក​ចាប់ខ្លួន​ជនដៃដល់ ៕

អត្ថបទដែលជាប់ទាក់ទង