ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកជំនន់នៅអ៊ីរ៉ុងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញរកទីសុត្ថិភាព

94

ទឹកជំនន់ធ្ងន់ធ្ងរកំពុងកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈខេត្តជាច្រើនបានត្រៀមបម្រុងរយៈពេលជាច្រើនថ្ងៃ ដើម្បីទប់ទល់ទុកលំបាកនៃទឹកជំនន់ធ្ងន់ធ្ងរ ហើយក្រុមអាជ្ញាធរបានព្រមានឲ្យដឹងអំពីទឹកជំនន់កើនឡើងនៅទីក្រុងតេអេរ៉ង់ ដូចជាតំបន់ភាគខាងត្បូងសម្បូរប្រេងឥន្ធនៈដែរនោះ។
លោកប្រធានាធិបតី ហាសសាន រូហានី បានសន្យានឹងផ្ដល់សំណង ចំពោះការខាតបង់ហិរញ្ញវត្ថុទាំងអស់ និងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ជួយតាមតំបន់ទឹកជំនន់លិចមួយចំនួន។ យ៉ាងហោចណាស់មនុស្សចំនួន ២៣នាក់ត្រូវបានបញ្ជាក់ថាបាត់បង់ជីវិត ក្រុមមន្ត្រីលើកឡើងថា មនុស្សជាង ២០០នាក់ត្រូវរងរបួស។ ទឹកជំនន់បានធ្វើឲ្យស្ទះផ្លូវហាយវេមួយកន្លែង ក្នុងទីក្រុងតេអេរ៉ង់ភាគខាងកើត នេះបើយោងតាមការបញ្ជាក់ពីបណ្ដាញផ្សព្វផ្សាយព័ត៌មានសង្គម។ វីដេអូមួយចំនួនបានបង្ហោះតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានសង្គម បានបង្ហាញពីរថយន្តគ្រួសារមួយចំនួន ដែលបើកបរលើផ្លូវជាតិមានទឹកលិចនានា នៅក្នុងស្រុកភាគអាគ្នេយ៍ទីក្រុងនេះ ភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ ឲ្យច្បាស់លាស់នៃវីដេអូនោះបានទេ។ ការផ្សព្វផ្សាយព័ត៌មានរដ្ឋបាននិយាយថា មនុស្សរាប់ម៉ឺននាក់ត្រូវបានធ្វើបម្លាស់ទី ហើយរាប់ពាន់នាក់បានដាក់នៅក្នុងទីជម្រកសង្គ្រោះបន្ទាន់ ដែលផ្តល់ដោយរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង