ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលប្រ៊ុយណេនឹងអនុម័តច្បាប់ថ្មី ផ្តល់សិទ្ធិឲ្យប្រជាជន គប់ដុំថ្មទាល់តែស្លាប់លើមនុស្សដែលរួមភេទដូចគ្នា និងរួមភេទមុនរៀបការ

111

ប្រ៊ុយណេ៖ នៅថ្ងៃទី៣ ខែ មេសាឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលប្រទេសប្រ៊ុយណេនឹងចាប់ផ្តើមអនុម័តច្បាប់ព្រហ្មទណ្ឌថ្មីរបស់ខ្លួន ដោយអនុញ្ញាតិឲ្យប្រជាជនអាចមានសិទ្ធិយកដុំថ្មគប់ទាល់តែស្លាប់ទៅលើមនុស្សដែលរួមភេទដូចគ្នានិងរួមភេទ មុនរៀបការនេះបើយោងតាមការចុះផ្សាយរបស់សារព័តមានស៊ីអិអិននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ។ការអនុវត្តច្បាប់នេះនឹងធ្វើលើបុគ្គលដែលកាន់សាសនាឥស្លាមប៉ុណ្ណោះ តាមពិតច្បាប់នេះត្រូវបានគេប្រកាសជូនសារធារណជនជាផ្លូវការតាំងពីឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្តែការអនុវត្តច្បាប់នេះត្រូវបានពន្យារពេលរហូតមកទល់សព្វថ្ងៃនេះ។ គួរបញ្ជាក់ថាការគប់ដុំថ្ម និងវាយនឹងរំព័ទជាការដាក់ទណ្ឌកម្មតាមច្បាប់សារីអះ(ច្បាប់ឥស្លាម)ចំពោះបុគ្គលណាប្រព្រឹត្តល្មើសដោយរួមភេទមុនរៀបការ និងសហាយស្មន់ហើយមានប្រទេសឥស្លាមមួយចំនួនបានអនុវត្តដូចជារដ្ឋខ្លះនៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។

អត្ថបទដែលជាប់ទាក់ទង