ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការធ្វើដំណើរទៅកាន់ឋានព្រះចន្ទ គឺជារឿងដ៏គ្រោះថ្នាក់ និងចំណាយប្រាក់ដ៏ច្រើន ប៉ុន្តែក៏មានប្រទេសច្រើនអាចសម្រេចគោលដៅនេះបានដែរ

93

បរទេស៖ ដំណើររុករកលំហអាកាស ជាកិច្ចការមួយប្រកបដោយគ្រោះថ្នាក់ និងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយមានតែសហរដ្ឋអាមេរិកទេ ដែលបានបញ្ជូនមនុស្សទៅជាន់ឋានព្រះចន្ទ ប៉ុន្តែក៏មានប្រទេសជាច្រើនទៀតបានបង្ហោះផ្កាយរណបសិប្បនិមិត្តរបស់ខ្លួនទៅកាន់ឋានព្រះចន្ទដែរ ។
ប្រទេសទាំងនោះមានដូចជា៖ ១. សហរដ្ឋអាមេរិក៖ មានបេសកកម្មជាច្រើនក្នុងការនាំមនុស្សទៅកាន់ឋានព្រះចន្ទ ក្នុងកំឡុងចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ ដោយក្នុងនោះបេសកកម្មដែលជោគជ័យដំបូងគេ គឺអាប៉ូឡូទី១១ នៅឆ្នាំ១៩៦៩ ដែលលោក Neil Armstrong បានជាន់លើឋានព្រះចន្ទ ។ បន្ទាប់មកបេសកកម្មទាំងនោះ ត្រូវបានរំសាយ រហូតដល់ឆ្នាំ២០១៣ ទើបមានការបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទម្ដងទៀត ។ ២. សហភាពសូវៀត៖ សូវៀតមិនត្រឹមជាអ្នកបាញ់បង្ហោះយានអវកាសទៅក្នុងលំហដំបូងគេទេ ហើយថែមទាំងមានយានអវកាសចុះចតលើភពគ្រៅមួយមុនគេបង្អស់ផងដែរ ដោយបេសកកម្មទាំងនោះ ធ្វើឡើងក្នុងកំឡុងពេលឆ្នាំ១៩៥៨ និងឆ្នាំ១៩៧៦ ។ ៣. ជប៉ុន៖ ជប៉ុនបានអភិវឌ្ឍផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំង រហូតដល់អាចបង្ហោះផ្កាយរណបទៅឋានព្រះចន្ទចំនួន២ដង គឺ ផ្កាយរណប The Hiten នៅឆ្នាំ១៩៩០ និង Selene នៅឆ្នាំ២០០៧ តែត្រូវបានបុកទង្គិចនឹងផ្ទៃព្រះចន្ទទាំងពីរដង ។ ៤. ចិន៖ ចិនបានបង្ហោះផ្កាយរណបទៅព្រះចន្ទដំបូងគេនៅឆ្នាំ២០០៧ និងបន្តបេសកកម្មនេះ រហូតមកដល់ខែមករា ឆ្នាំ២០១៩ ក៏បានបង្ហោះផ្កាយរណបមួយទៅព្រះចន្ទដែរ ។ ៥. ឥណ្ឌា៖ ក៏ធ្លាប់បានបង្ហោះផ្កាយរណបទៅឋានព្រះចន្ទម្ដងដែរ កាលពីឆ្នាំ២០០៨ និង ៦. អង្គភាពលំហអាកាសអឺរ៉ុប៖ ក៏បានបញ្ជូនផ្កាយរណបទៅឋានព្រះចន្ទ កាលពីឆ្នាំ២០០៤កន្លងទៅ ៕

អត្ថបទដែលជាប់ទាក់ទង