ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងបំផ្លាញព្រះវិហារNotre Dame នៅប៉ារីសប្រទេស

135

ភ្លើងបំផ្លាញព្រះវិហារNotre Dame នៅប៉ារីសប្រទេសបារាំង។ ព្រះវិហារនឹះអាចទាក់ទាញអ្នកទេសចរណ៍ចំនួន១៣លាននាក់ក្នុងមួយឆ្នាំ។

សូមចូលរួមសោកស្តាយជាមួយប្រជាជនបារាំង ដែលព្រះវិហារ Notre Dame ( Our Lady of Paris) ត្រូវបំផ្លាញដោយគ្រោះអគ្គីភ័យយ៉ាងសម្បើម អគ្គីភ័យបានបំផ្លាញសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ព្រះវិហារ Norte Dame មានអាយុ ៨៥០ ឆ្នាំមក ហើយ ។

អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ កើតឡើង កាលពីថ្ងៃច័ន្ទ ទី១៥មេសា នៅវេលាម៉ោងប្រហែល១៨និង៥០នាទី(ម៉ោងនៅតំបន់)។
ជាបឋមមូលហេតុនៃការឆេះទាក់ទងទៅនិងការជួសជុលអគារ។ នេះបើយោងតាមអ្នកពន្លត់អគ្គិភ័យ។
លោក Emmanuel Grégoire អនុប្រធានទីក្រុងប៉ារីសមានប្រសាសន៍ថា៖ អគ្គីភ័យនេះបានចាប់ផ្ដើមឆាបឆេះពីដំបូលព្រះវិហារបន្ទាប់មករីករាលដាលយ៉ាងឆាប់រហ័សទៅកាន់អគារខ្ពស់ដែលមានកម្ពស់៩៣ម៉ែត្រនៅកំពូលនៃអគារ។ វិហារ Notre Dame de Paris គឺជាសម្បត្តិបេតិកភ័ណ្ឌសំខាន់មួយរបស់ប្រទេសបារាំងហើយក៏ត្រូវបានគេចាត់ទុកថាជាវិមានប្រវត្ដិសាស្រ្តដែលមានភ្ញៀវទេសចរទៅទស្សនាច្រើនជាងគេបំផុតនៅអឺរ៉ុប។

ប្រវត្តិសង្ខេបស្ថាបត្យកម្មប្រវត្តិសាស្រ្តលំដាប់ពិភពលោកវិហារកាតូលិកបារាំង Notredamedeparis៖ វិហារនេះត្រូវបានបញ្ចុះបឋមសិលាកសាងក្នុងឆ្នាំ១១៦៣ ហើយត្រូវបានបញ្ចប់ការដ្ឋានសាងសង់ក្នុងឆ្នាំ១៣៤៥។ វាមានកម្ពស់ប្រាង្គខ្ពស់បំផុតរហូត៦៩ម៉ែត្រ បណ្តោយ១២៨ម៉ែត្រ និងទទឹង៤៨ ម៉ែត្រ។ អគារនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO‌‌ ក្នុងឆ្នាំ១៩៩១។ ជាអកុសល សំណង់ប្រវត្តិសាស្រ្តមួយនេះត្រូវបានអគ្គីភ័យលេបត្របាក់ខូចខាតស្ទើរតែទាំងស្រុងទៅហើយ៕


អត្ថបទដែលជាប់ទាក់ទង