រដ្ឋមន្រ្តីក្រសួងអប់រំ ប្រកាស ឈប់ទទួលស្គាល់ វិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង របស់ ឧកញ៉ា គួច ម៉េងលី
ភ្នំពេញ៖ ក្រសួង អប់រំ យុវជន និងកីឡា បានប្រកាសសម្រេចឈប់ទទួលស្គាល់វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំងអគារលេខ ២១៧ ABCD ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រកាស របស់ក្រសួងអប់រំ ដែលចុះហត្ថលេខា ដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩បានកំណត់ឲ្យប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង បញ្ឈប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងគ្រប់រូបភាព ។ ក្រសួង អប់រំ យុវជន និងកីឡា ក៏បានសម្រេចនិរាករ ប្រកាសលេខ ៨០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ ស្តីពី ការទទួលស្គាល់វិទ្យាស្ថាន អន្តរជាតិអាមេរិកាំងរ ៕