ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បានម្នាក់គេចខ្លួនម្នាក់ ពាក់ព័ន្ឋនិងករណីរំលោភបូក លើនារីរងគ្រោះអាយុ១៧ឆ្នាំ

203

យុវជនម្នាក់ ត្រូវបានចាប់ខ្លួន ចំនែកឯកម្នាក់ទៀតបានគេចខ្លួនក្រោយពីពួកគេបានធ្វើសកម្មភាពចាប់រំលោភបូកទៅលើនារីរងគ្រោះ ដែលជាសង្សាររបស់ខ្លួនមានអាយុ១៧ឆ្នាំម្នាក់ នៅក្នុងព្រៃមួយកន្លែងក្បែរនិងផ្លូវជាតិ ក្នុងឃុំដារ ស្រុកចិត្របុរី។
នៅយប់កើតហេតុថ្ងៃទី២១ មិថុនា ជនសង្ស័យជាសង្សាររបស់នាងឈ្មោះ ម៉ោញ ណេ អាយុ១៦ឆ្នាំ និងមិត្តភក្កិរបស់គេម្នាក់ទៀតដែលគេចខ្លួន បានបបួលនាងទៅហូបបង្អែមនៅក្រៅភូមិ។ ដោយពួកគេបានជិះម៉ូតូ១គ្រឿងគ្នា២នាក់មកទៅឌុបនាង។ និងបានជិះបង្ហួសតាមផ្លូវលំចូលព្រៃ រួចចាប់រំលោភនាងរហូតសម្រេចរៀងៗខ្លួន។
នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី លោកអនុសេនីយ៍ឯក ហេង ប៊ុនធឿន បានឲ្យដឹងថា យុវជនម្នាក់នេះត្រូវបានចាប់ខ្លួនធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ដែលប្តឹងមកនគរបាលស្រុកចិត្របុរីនៅថ្ងៃទី២២ មិថុនា ។ជននេះម្នាក់នេះមានទីលំនៅក្នុងភូមិ-ឃុំ ជាមួយនិងនារីរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង