ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចនាយករដ្ឋមន្ត្រី ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យកន្លែងអគារបាក់បណ្ដាលឲ្យពលរដ្ឋស្លាប់និងរបួស

128

ព្រះសីហនុ៖ នៅយប់ថ្ងៃទី 23 ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងអាគារដែលបាក់រលំ បណ្ដាលឱ្យពលរដ្ឋខ្មែរជាច្រើននាក់ ស្លាប់និងរបួស។

នៅលើផេកហ្វេសប៊ុកផ្លូវការ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា
ពេលនេះខ្ញុំកំពុងធ្វើដំណើរ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចខិតខំ
ប្រឹងប្រែងរុករក និងសង្រ្គាះជាបន្តជាមួយបងប្អូនដែលកំពុង ធ្វើការនៅទីនោះស្រាប់។ខ្ញុំសុំអំពាវនាវចំពោះសប្បុរសជនមេត្តា
ជួយជាថវិកាដល់គ្រួសារ នៃអ្នកបាត់បង់ជីវិតនិងអ្នករបួស ក្នុងហេតុការណ៍នេះ។

ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ស្នងការ​ដ្ឋាន​ នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា​ ៖ ល្ងាច​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩​នេះ​ សមត្ថកិច្ច​បានរកឃើញជនរងគ្រោះ​ សរុប​ចំនួន​៤២ នាក់ (ស្លាប់១៨នាក់​ ស្រី៤នាក់) និង​(រងរបួស២៤នាក់​ ស្រី២នាក់)។

ក្រុមសង្គ្រោះកំពុងបន្តសកម្មភាព កាយរុករកជនរងគ្រោះ ទាំងមេឃកំពុងធ្លាក់ភ្លៀង នៅកន្លែងអគាររលំបាក់ នាយប់ថ្ងៃ២៣មិថុនា២០១៩នេះ ដែលធាតុអាកាសបែបនេះ បានបង្កការលំបាកខ្លះដែរ ដល់ក្រុមបុគ្គលិកសង្គ្រោះ។ សេចក្តីរាយការណ៍ពីមន្ត្រីខេត្តអះអាងថា មកទល់និងម៉ោង៨កន្លះយប់ ថ្ងៃ២៣មិថុនា២០១៩នេះ គេមិនទាន់ប្រទះឃើញ ជនរងគ្រោះម្នាក់ណាទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង