ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញសពស្រ្តីម្នាក់ នៅសំរោងធំកៀនស្វាយ

128

កណ្ដាល៖ក្រុមសមត្ថកិច្ចប៉ូលិសកៀនស្វាយបាន អោយដឹងនៅព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩នេះដោយស្ដីពីករណី ៖ប្រទះឃើញសាកសពមនុស្សស្រីម្នាក់ដេកស្លាប់នៅក្នុងព្រៃជិតផ្លូវជាតិលេខ១កាលពីព្រលប់ថ្ងៃទី២៣.ខែមិថុនាឆ្នាំ២០១៩នេះ
នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សពភេទស្រីអាយុ​​ប្រហែល៤៥ឆ្នាំ ស្លៀកខោពណ៌ខ្មៅជើងវែង ពាក់អាវដៃខ្លីពណ៌ខ្មៅ អាវក្នុងប្រផេះ មានបង់កក្រម៉ាពណ៌ក្រហម ដេកផ្គាប់មុ
ខសក់ក្បាលជ្រុះនិងមានខ្សែចង្កេះចំនួន០៣ខ្សែ។
កាលពីព្រលប់ថ្ងៃ ខែឆ្នាំ និងពេលវេលាម៉ោងខាងលើ នោះមានប្រជាពលរដ្ឋបានធ្វើដំ
ណើរ មកពីភ្នុំពេញ ទៅ អ្នកលឿង ។លុះពេលមកដល់ចំណុចកើតហេតុខាងលើបានឈប់ម៉ូតូចុះទៅបត់ជើង ស្រាប់តែ ប្រទះឃើញ សាកសពមនុស្សម្នាក់ដេកស្លាប់ រួចពួកគាត់បាន
រាយការណ៍ប្រាប់សមត្ថកិច្ចប៉ូលិស ក្រោយទទួលបានព័ត៌មាន
សមត្ថកិច្ច ប៉ូលិសបានចុះមកដល់ កន្លែងកើត
ហេតុហើយបានហ៊ុំ ខ្សែព័ទ្ធ ទីកន្លែងកើតហេតុនិងរាយការណ៍ជូនជំនាញ
ស្រុកខេត្ត ដើម្បីចុះពិនិត្យសាកសព។
ក្រមសមត្ថកិច្ចបានបញ្ជាក់ថាឆ្លងតាមការពិនិត្យសាកសព
សពបែរក្បាលទៅទិសខាងត្បូ ដេកផ្កាប់
មុខ ពាក់អាវដៃវែង២ជាន់ ខោជើងវែង
យឺតពណ៌ខ្មៅ ម៉ូតផ្កានៅជើង ខោហ្គេន
ពណ៌ស ពាក់ខ្សែចង្កេះ០៣ខ្សែ ភ្លោះ០១
ខ្សែ អាវខាងក្រៅក្រណាត់ស្បៃពណ៌
ខ្មៅ អាវក្នុងដៃខ្លីពណ៌ក្រហមឆ្នូតមានមួក
អាវទ្រនាប់ពណ៌ស ទំពក់ខាងក្រោមរបូ
ត០១(ទំពក់០៣) ។ សពមានកន្សែងរឹតក
ចង២ជុំ ចំណងបត់ជន្ទៀស(ចំណងទី១
ពទ្ធ័០១ជុំ ចំណងទី២បត់ជន្ទៀស)ចំណង
ចងមកក្រោយចង៣ជុំក ចងសម្លាប់មុខ
១ជុំ ចងបត់ជន្ទៀស១ជុំ ។
សាច់ទ្រោមធ្មេញដាក់លើ ក្រោម សក់
ស លាយខ្មៅ ឆ្អឹងលលាដ៏ក្បាលពុំមាន
ស្លាកស្នាមអ្វីទេ ។
ក្រមាក្រឡាការ៉ូពណ៌ក្រហមឆ្នូតខ្មៅវេញ
រមូរឲ្យតូចប្រវែង១.៤៣ម៉ែត្រទទឹង១៤cm ។
ក្រុមសមត្ថកិច្ចសូមអំពាវនាវបើមានបងប្អូនបាត់បងប្អូនឬកូនចៅដែលមានភិនភាគរៀបរាប់ខាងលើនេះសូមពុកម៉ែ លោកពូ អ្នកមីង បងប្អូន
ទំនាក់ទំនងមកប៉ុស្តិ៍
នគរបាលរដ្ឋបាលសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង