ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធតំបន់អាស៊ាននឹងបង្កើតឲ្យមាន ការប្រកួតជើងឯកថ្នាក់តំបន់

110

ភ្នំពេញ:ថ្មីៗនេះប្រធាន និងបណ្ដាអគ្គលេខាធិការកីឡាកាយសម្ព័ន្ធនៃប្រទេស ទាំង៨ក្នុងតំបន់អាស៊ីអាគ្នេយ៍
បានជួបគ្នានៅទីក្រុងបាងកកប្រទេសថៃ ដើម្បីពិភាក្សាគ្នាស្វែងរកការបង្កើន សក្ដានុពលនៃកីឡានេះឲ្យមានការរីកលូត
លាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
សូមបញ្ជាក់ថាសម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធនេះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសតែចំនួន៨ប៉ុណ្ណោះដែល
មានប្រភេទកីឡានេះ ។ប្រទេសចំនួន៣ដែលមិនមានកីឡានេះគឺឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ។
លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថាការប្រជុំនេះមានការចូល
រួមពីសំណាក់លោកស្រីNellie Kimដែលជាអនុប្រធានកីឡាកាយសម្ព័ន្ធអន្តរជាតិ ។ អង្គប្រជុំបានឯកភាពគ្នារៀបចំ
ឲ្យមានការប្រកួតថ្នាក់តំបន់ចាប់ពីឆ្នាំ២០២០តទៅ ដែលការចាប់ផ្ដើមដំបូងនេះប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ
មុនគេ ។
ក្រៅពីការប្រកួតជើងឯកថ្នាក់តំបន់នោះ តំណាងប្រទេសទាំង៨បានស្វាគមន៍ ចំពោះការប្រកួតផ្សេងៗទៀត
ដូចជាការប្រកួតតាមប្រភេទអាយុ និងការប្រកួតរបៀបបើកទូលាយOpen)ជាដើម ។ អង្គប្រជុំក៏បានស្នើសុំឲ្យសហ
ព័ន្ធអន្តរជាតិបញ្ជូនគ្រូបង្គោលឲ្យមកប្រចាំការ ដើម្បីជួយដល់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ប្រទេសទាំងអស់បារម្ភខ្លាំងចំពោះការបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនីព្រោះប្រភេទកីឡាកាយសម្ព័ន្ធប្រ
សិនបើមិនហ្វឹកហាត់ជាប់លាប់ទេនោះ នឹងគ្មានការរីកចម្រើនឡើយ ។ កីឡានេះទាល់តែអត្តពលិកមានអាយុចាប់ពី២០
ឆ្នាំឡើងទើបមានលទ្ធភាពដណ្ដើមមេដាយ ។ អាយុក្រោម២០ឆ្នាំគឺនៅខ្ចីណាស់ តែពួកគេអាចប្រកួតក្នុងកម្រិតបើកទូ
លាយ ឬ ជាជើងឯកនានាបាន ។
លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាប្រធានសហ
ព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបាន គាំទ្រឲ្យមានការប្រកួតជើងឯកថ្នាក់តំបន់ ព្រមទាំងការប្រកួតផ្សេងៗទៀត និងការ
បញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេសទៀតផង ។

អត្ថបទដែលជាប់ទាក់ទង