ចុះផ្សព្វផ្សាយ និងចែកថ្នាំអាល់បែត ព្រមទាំងបង្ហាញ ពីរបៀបប្រេីប្រាស់ថ្នាំអាល់បែតនៅតាមផ្ទះ
ភ្នំពេញ៖ដោយសារពិនិត្យឃើញថាមួយរយះពេលកន្លងមកនេះ មានបញ្ហាកើតជំងឺគ្រុនឈាមលើកុមារនិងមនុស្សធំ ស្ទើររាល់ថ្ងៃនោះរដ្ឋបាលរាជធានីភ្នំពេញបាន យកចិត្តទុកដាក់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយ យកកូនទៅចាក់ថ្នាំបង្ការនិងទៅរកមណ្ឌលសុខភាព ដែលជិតផ្ទះបងប្អូនជាបន្ទាន់។
ជាក់ស្ដែងនៅរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩លោក ស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមានការចូលរួមពីយុវជន កាកបាទជាច្រេីននាក់ បានចុះផ្សព្វផ្សាយ និងចែកថ្នាំអាល់បែត ព្រមទាំងបង្ហាញពីរបៀបប្រេីប្រាស់ថ្នាំអាល់បែត នៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋ នៅចោមចៅទី២៕