បុរសបោកសំអាតម្នាក់ បានរអិលជេីងលង់ទឹកស្លាប់ ក្នុងស្រះ
ភ្នំពេញ ៖បុរសវ័យចំណាស់ម្នាក់បានបោកសំអាតនៅស្រះទឹកចៃដន្យរអិលជេីងធ្លាក់ចូលលស្រះទឹកគ្មានអ្នកជួយបណ្ដាលលង់ស្លាប់ហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ៨១ ផ្លូវលំ ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សពឈ្មោះ ជា ធឿន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កាត់ស្មៅ និងរត់ម៉ូតូឌុប ស្នាក់នៅផ្ទះ១៤៦ ភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ស្រ្តីឈ្មោះ ហែម ចន ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរបោកសំអាត ស្នាក់នៅកន្លែងកេីតហេតុប្រភពព័ត៌មានពីអ្នកធ្វើការជាមួយគ្នា បានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះបានបោសសំរាមក្បែរមាត់ស្រះ មិនដឹងជាយ៉ាងមិច ស្រាប់តែលឺសម្លេងទឹកគ្រាំ គាត់ក្រឡែកឃើញជនរងគ្រោះធ្លាក់ចូលស្រះទឹក ហើយគាត់ឃើញដូចនេះ ក៏ស្ទុះទៅជួយស្រង់ដែរ តែមិនអាចជួយគាត់ ថែមទាំងគាត់ធ្លាក់ទឹកដែរ តែគាត់បានស្រវេស្រវ៉ាឡើងគោកបាន និងបានរត់ទៅប្រាប់ម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះបានអោយគេមុជទឹករាវរក និងបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ខណៈម្ចាស់ផ្ទះបានហៅប្រជាពលរដ្ឋដែលជំនាញមុជទឹកដេីម្បីរាវរកយ៉ាងយូរមិនឃើញ ។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយសមត្ថកិច្ចចុះពិនិត្យ និងស្រង់បានសព និងបន្ទាប់ពីគ្រូពេទ្យធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានលង់ទឹកស្លាប់ ។ បច្ចុប្បន្នសពបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យនៅស្រុកកៀនស្វាយ ៕