ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ទៅសួរសុខទុក្ខផ្ទាល់ ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

68

ព្រះសីហនុ៖នៅល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទៅពិនិត្យកន្លែងកើតហេតុ និងកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីសួរសុខទុក្ខ និងពិនិត្យមើលជនរងគ្រោះដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យដោយសារការបាក់រលំអគារកម្ពស់៧ជាន់។
ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៤៖១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សចំនួន៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ ។ ក្រុមសង្គ្រោះនៅតែបន្តរុករកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង