ទំនាស់ រវាងម្ចាស់ផ្ទះជួលលនិងម្ចាស់ផ្ទះវាយបំផ្លាញទ្រព្យសម្បត្តិខូចខាត
ភ្នំពេញ ៖ការរុះរេីសផ្ទះបង្កជាជំលោះរវាងម្ចាស់ផ្ទះជួលនិងម្ចាស់ផ្ទះបានធ្វេីកិច្ចសន្យាតែល្មេីសកិច្ចសន្យាក្រោយមកក៏មានខាងកម្លាំងគណៈបញ្ជាការឯកភាពសាលាខណ្ឌចុះមកសម្រួលជៀសវៀងបង្កជាហិង្សាយថាហេតុណាមួយហេតុការនេះកេីតឡេីង កាលវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ៣ ផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន ។
ទំនាស់រវាងម្ចាស់ផ្ទះ និងអ្នកជួល ដោយម្ចាស់ផ្ទះមិនអោយអ្នកជួលដឹកឥវ៉ាន់ចេញដោយសារគាស់ទំលុះទំលាយធ្វេីអោយខូចខាតសម្ភារ:ផ្សេងក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរខណ្ឌ ចុះមកសម្របសម្រួល ដោយផ្អាក់ការរើឥវ៉ាន់ចេញ ដើម្បីរង់ចាំបង្កើតគណៈកម្មការចុះដោះស្រាយនាថ្ងៃស្អែក ។
លោក ឌី សុផលប្រធានការិយាល័យ អន្តរវិស័យខណ្ឌចំការមនបានអោយដឹងថាក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថាមានទំនាស់ម្ចាស់និងអ្នកជួលផ្ទះដោយប្រកែកមិនអោយរុះរេីសឥវ៉ាន់ចេញដោយសារពេលរេីសផ្ទះតាមកិច្ចសន្យាជួលភាគី (ក) លោកស្រី ច័ន្ទ សីហា កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខ ០១០៣១៧២៨១ (១) ។
ភាគី (ខ) លោកស្រី រស់ ដារ៉ា កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខ ០១០៣៧៥៥៤៦ (១)តែរេីសធ្វេីខូចខាតសម្ភារ:ក្នុងផ្ទះបង្អួចកញ្ចក់បែកនិងទ្វារឈេីនិងខូចខាតទ្រព្យសម្បត្តិផ្សេងទៀតក្រោយមកក៏បានផ្អាកការរេីសរងចាំនៅរសៀលថ្ងៃស្អែកបង្កេីតគណ:កម្មការមានអភិបាលរងនិងមន្រ្តីជំនាញសាលាខណ្ឌសម្របសម្រួលម្ដងទៀតរកដំណោះស្រាយណាមួយអោយភាគីទាំងសងខាងដេីម្បីបញ្ចប់រឿងហេីយអាជ្ញាធរមិនចង់អោយភាគីខាងណាឈ្នះឬកីចាញ់នោះទេគឺចង់អោយស្មេីគ្នាដោយសារសុទ្ធតែប្រជាពលរដ្ឋទាំងគ្នា ៕