សម្តេចតេជោ នឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គោះ ដើម្បីឆ្លើយតបនឹងការខិតខំ របស់បងប្អូនទាំងអស់
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស្រ័យដោយក្តីអាណិតស្រឡាញ់ ចំពោះជនរងគ្រោះ សប្បុរសជននៅបន្តជួយឧបត្ថម្ភដែលធ្វើចំនួនទឹកប្រាក់កើន
ឡើងពី2,198,400$ដល់2,368,400$។
សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ដោយដក៣០មុឺនដុល្លារចែកជូនអ្នកត្រូវ របួសថវិកា នៅសល់សម្រាប់ចែកជូនក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន
1,898,400$ដល់2,068,400$ ដែលធ្វើអោយគ្រួសារសព ម្នាក់ៗទទួលបានកើនពី67,800$ដល់73,870$។
យើងនៅតែបន្តទទួលជំនួយឧបត្ថម្ភនេះ តទៅទៀត ដែលក្នុងឱកាសនេះខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។ លោកសេង ទៀង នឹងចាត់ចែងបញ្ជូនថវិកានេះទៅកាន់គ្រួសារសពនៅពេលបិទ
បញ្ចប់ការទទួលជំនួយតាមរយៈធនាគារ។
ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថា យប់មុិញនេះនៅមុនម៉ោង១២យប់ខ្ញុំបានឱ្យលោកសេង ទៀងយកថវិកាខ្ញុំទៅចែកជូនកម្លាំងចូលរួមប្រតិបត្តិការចំនួន១៤៨៧នាក់ក្នងនោះនារី៣៥នាក់ ដោយម្នាក់ៗជាបុរសទទួលបាន100$
ជានារីទទួលបាន200$អស់ទឹកប្រាក់152,200$។ ខ្ញុំនឹងបំពាក់មេដាយមាស ជូនក្រុមជួយសង្រ្គោះ ដើម្បីឆ្លើយតបនឹងការខិតខំ របស់បងប្អូនទាំងអស់ រាប់ទាំងផ្នែកឯកជនផងដែរ។
ថវិកាដែលទទួលបានពីសប្បុរសជន ប្រើប្រាស់សម្រាប់តែអ្នកស្លាប់ និងរបួសប៉ុណ្ណោះ៕
















