ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសកម្ពុជា និងចិន បានរៀបចំវេទិកា នៃការផ្លាស់ប្តូរយោបលរបស់យុវជនទាំងពី និងពិព័រណ៏គំនូបង្ហាញពីវប្បធម៌ ខេត្តយូណាន នៃប្រទេសចិន

77

ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិន បានរៀបចំវេទិកា នៃការផ្លាស់ប្តូរយោបល់របស់យុវជន នៃប្រទេសទាំងពី និងពិព័រគំនូដ៏ស្រស់ស្អាតសាលពិព័រគំនួរខេត្តយូណាន នៃប្រទេសចិនដើម្បីផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជន នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ពិធីនេះរៀបចំឡើង កាលពីរសៀលថ្ងៃពុធ០៩រោច ខែជេស្ន ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា និងលោក លី យ៉ុង(Li Yong )សមាជិកអចិន្ត្រៃយ៍ នៃសហ ភាព សហព័ន្ធយុវជនខេត្តយូណាន ប្រទេសចិន។

លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ តាមរយៈវេទិការនេះ នឹងផ្តល់ឱកាសឲ្យយុវជនបានស្វែងយល់ពីវប្បធម៌ និងចំណេះដឹងទៅវិញទៅមកឈានដល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជោយដូចដែលប្រមុខថ្នាក់ដឹកនៃប្រទេសទាំងពីរបានកំពុងប្រកាន់ យកនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត់។

លោក លី យ៉ុង (Li yong) សមាជិកអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនខេត្តយូណានប្រទេសចិន បា មានប្រសាសន៍ថា៖ ទំនាក់ទំនងកម្ពុជា-ចិន មានតាំងពីយូណាស់មកហើយ នឹងត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់រហួតមកដល់បច្ចុប្បន្ននេះ។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរលើគ្រប់វិស័យជាពិសេសវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ នយោបាយកាទូត អប់រំ សុខាភិបាលជាដើម។
លោក យិន កាង នាយកមជ្ឈមណ្ឌលវប្បធម៌ចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា៖ ការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍របស់យុវជនចិនកម្ពុជា និងពិព័រគំនួរដ៏ស្រស់ស្អាតសាលពិព័រគំនួរខេត្តយូណា នៃប្រទេសចិននៅពេលនេះ បានបង្ហាញពីការផ្លាស់ប្តូររបស់យុវជន តាមរយៈការសម្តែងសិល្បៈប្រទេសទាំងពីរ និងបានទស្សនារូបភាពស្អាតៗរបស់តំបន់ទេសចរណ៍ខេត្ត យូណាន ហើយវាជាការផ្លាស់ប្តូរ វប្បធម៌ និងទេសចរណ៍ទៅវិញទៅមកដែរផងដែរ។
លោក បណ្ឌិត ជា មុនីរឫទ្ធិ ប្រធានសមាគមន៍អ្នក ស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា៖ តាមរយៈ វេទិការនេះ ពិតជាមានសារៈប្រយោជន៍ខ្លាំងសម្រាប់យុវជនកម្ពុជា បញ្ចេញសមត្ថភាពឲ្យយុវជនចិន បានឃើញពីសមត្ថ ភាពពិតដែលខ្លួនទទួលបាន និងបទពិសោធន៍ពិតពីការរៀន សូត្រនៅឯប្រទេសចិន មកបង្ហាញប្រាប់យុវជនកម្ពុជាន និងយុវជនចិនបានដឹងផង ធ្វើឲ្យសិស្សនិស្សិត កម្ពុជា និងមានចិត្ដ ចង់ទៅរៀននៅប្រទេសចិន មានភាពងាយស្រួល ត្រៀមលក្ខណៈជាមុន។ ចំណែកយុវជនចិនវិញបានស្វែងយល់ពីវប្បធម៌ និងសង្គមកម្ពុជា យ៉ាងស៊ីជំរៅវិញផងដែរ ដែលនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការល្អនៃប្រទេសកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕. ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង