តែងតាំងលោក ប្រាក់ សុវណ្ណ ជាអភិបាលខេត្តព្រះវិហារ
ព្រះវិហា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ប្រាក់ សុវណ្ណ អតីតអភិបាលរងខេត្តស្វាយរៀង ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តព្រះវិហារ ជំនួសលោក អ៊ុន ចាន់ដា ដែលត្រូវបានផ្ទេរពីអភិបាលខេត្តព្រះវិហារ មកជាអភិបាលខេត្តកំពង់ចាម៕